ខេត្តបន្ទាយមានជ័យ : បើយោងតាម​ប្រភពពី​ សមត្ថកិច្ច ឈរជើងនៅច្រក តំបន់ម៉ាឡៃ មួយចំនួន​សូមមិនបញ្ចេញឈ្មោះបាន​បង្ហើប​ឲ្យ​ដឹងថា ÷ បច្ចុប្បន្ន​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​និងកំពុងឃុបឃិត​គ្នាឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ប្រមូល​លុយ​យ៉ាងសន្ធឹកសន្ធាប់ដាក់ហោប៉ៅយ៉ាងស្ងៀមស្ងាត់ផងដែរ​ ទើប​អ្វីៗ​ អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​សូម្បីតែ​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​ក៏​ឈ្មួញ​អាច​នាំចូល​បានយ៉ាង​រលូន​។

ពាក់ពន្ធ័បញ្ហាលុយចូលក្រោមតុនេះ​ផងដែល​ ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​នោះទេ ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​នៅ​ច្រក​តំបន់​ម៉ាឡៃ ធ្វើ​ឲ្យ​ចំណូលចូលហោប៉ៅបុគ្គលច្រើនជាងចូលរដ្ឋ​ហើយរដ្ឋត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​តំបន់​ម៉ាឡៃ ស្រុក​ម៉ាឡៃ ដែអត់លិតនិងដឹងហេតុកាណ៌បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងមកនេះ​ភាភីថៃ បាន​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​ការ​នាំចូល​ផលិតផល​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ស្រុក​ខ្មែរ​រាប់ទាំង​ប្រហុក​ផ្អក សាច់ក្រក និង​ចំណីអាហារ​ជាច្រើន​មុខ​ទៀត​។ល។និង។ល។

តែផ្ទុយទៅវិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ បែឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ គ្រឿងក្នុង​មាន់ ប្រហិត​ជាដើម ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ហើយ​ពួកគេ​ចាំ​រាប់​ចំនួន​រទេះ​ និង ក្បាលឡានដឹកទំនិញ និង យកលុយ​យ៉ាងត្រជាក់ត្រជុំ។

ជាងនេះទៅទៀត​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ដូចជា ស្បែកជើង ស្រា​បៀរ សាប៊ូ និង​ទំនិញ​ចាប់ហួយ​ជាដើម​ ត្រូវ​មន្ត្រី​គយ​ច្រក​តំបន់​ម៉ាឡៃ ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

បើទោះបី​ជាជាទំនិញខ្លះមាន​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​គយ​ច្រក​តំបន់​ម៉ាឡៃ នៅតែឃុបឃិត​បន្តរឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​យ៉ាង​រលូនផងដែរ ។

បើតាម​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា រយៈពេលកន្លងមកនេះ​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​និង​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​ចូលមកកម្ពុជាគឺពូកគេមិនខ្វល់ដែល គឺដើម្បី​តែជា​ថ្នូរ​នឹងផលប្រយោជន៍តែប៉ុណ្ណុះ។

ហើយមិនតែប៉ុណ្ណុះកន្លងមក​នៅ​ច្រក​តំបន់​ម៉ាឡៃ មាន​សមត្ថកិច្ច​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ ម៉ូតូ​គេចពន្ធ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម ពីព្រោះ​មេ​គយ​ច្រក​តំបន់​ម៉ាឡៃ មាន​ខ្នងបង្អែក​គ្រាករឹងមាំសប្បាយកើបលុយ​តាមរបៀប​ពុករលួយធ្វើស្រែលើច្បាប់របស់បក្សពូកខ្លួនជាប្រចាំ។

ហេតុដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាដល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​ឯកឧត្តម គុណ ញឹម ជា​មេ​គយ​ធំ មេត្តាទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​នៅ​ច្រក​តំបន់​ម៉ាឡៃ ផង​ព្រោះ​បច្ចុប្បន្ន​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្តដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួន បែបនេះបន្តរទៀត៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed