ភ្នំពេញ : គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរង បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំងនិងដកហូតសម្ភារៈមួយចំនួន។
កាលពីនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាប ទីតាំបង្កប់ល្បែងស៊ីសង (អនឡាញ) ឡូតូហ្វាយឌីនិងឡូតូ៩៩៩៩ បានចំនួន០២ទីតាំង។
ទីតាំងទី១-ផ្ទះមួយកន្លែង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)
ទីតាំងទី២-ផ្ទះមួយកន្លែង ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)
ជាលទ្ធផល កម្លាំងគណៈបញ្ជាការឯកភាព បានធ្វើការដកហូតវត្ថុតាងរួមមាន៖ -Laptop ចំនួន ១គ្រឿង -កុំព្យូរទ័រ ចំនួន ១គ្រឿង -Keyboad ចំនួន ១ -Mouse ចំនួន ១ -ក្រដាសកត់ឆ្នោត ចំនួន ២ដុំធំ -ម៉ាស៊ីនកត់ឆ្នោត ចំនួន ២គ្រឿង។
ក្នុងករណីខាងលើនេះប្រជាពលរដ្ឋភាគច្រើនបានអបអរសាទរទៅលើចំណាត់ការរបស់អាជ្ញាធរ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដែលដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរង បានចុះបង្ក្រាបទីតាំងបង្កប់ល្បែង ប្រភេទ អនឡាញ ឡូតូ បានយ៉ាងមានប្រសិទ្ធភាព គួបសម្យពេលដែលល្បែងអនឡាញ ឡូតូកំពុងតែកើតឡើងវិញ នៅតាមបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានី។
ហើយបច្ចុប្បន្នសម្ភារៈដែលគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដកហូតបានខាងលើបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរក្សាទុក និងធ្វើការស្រាវជ្រាវបន្ត តាមនីតិវិធីផ្លូវច្បាប់ ។
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ