ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី ៨ ខែតុលា លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍របស់ប្រទេសចិនបានថ្លែងថា មើលតាមទិដ្ឋភាពម៉ាក្រូ ពេលប្រឈមមុខនឹងបរិយាកាសកាន់តែស្មុគស្មាញទាំងជាតិនិងអន្តរជាតិ សេដ្ឋកិច្ចចិនបានដំណើរការប្រកបដោយស្ថិរភាពនិងមានភាពរីកចម្រើនជាទូទៅ ហើយជំហាននៃការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មីត្រូវបានពន្លឿន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញយ៉ាងស៊ីជម្រៅ។

លោក Zheng Shanjie បានបន្តថា ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នអាចសង្ខេបបានជាពាក្យគន្លឹះចំនួនពីរគឺ “ស្ថិរភាព” និង “ភាពរីកចម្រើន” ។
“ស្ថិរភាព” បានឆ្លុះបញ្ចាំងជាសំខាន់ក្នុងវិស័យសេដ្ឋកិច្ច។ ក្នុងវិស័យផលិតកម្មនិងការផ្គត់ផ្គង់ ផលិតកម្មកសិកម្មមានស្ថិរភាព ហើយដំណាំស្បៀងត្រូវបានរំពឹងទុកថានឹងហូចផលច្រើនម្តងទៀតក្នុងឆ្នាំនេះ។ វិស័យឧស្សាហកម្មមានការកើនឡើងលឿន ។ ខាងផ្នែកតម្រូវការទីផ្សារវិញ ការវិនិយោគនិងការប្រើប្រាស់បានបន្តកើនឡើង ហើយការវិនិយោគលើវិស័យផលិតកម្មបានកើនឡើង ៩,១%។

“ភាពរីកចម្រើន” បានឆ្លុះបញ្ចាំងជាសំខាន់ក្នុងវិស័យកែលម្អរចនាសម្ព័ន្ធ។ កម្លាំងចលករថ្មីត្រូវបានពង្រឹងនិងពង្រីក រចនាសម្ព័ន្ធនៃតម្រូវការសំខាន់ៗទាំងបីត្រូវបានធ្វើឱ្យប្រសើរជាងមុន នគរូបនីយកម្មថ្មី និងការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានៃតំបន់ត្រូវបានជំរុញយ៉ាងស៊ីជម្រៅបន្ថែមទៀត ហើយខេត្តជាអង្គភាពសេដ្ឋកិច្ចសំខាន់ៗបានដើរតួនាទីនាំមុខប្រកបដោយប្រសិទ្ធភាព៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *