នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានចាត់តំណាងនាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧៨០,០០០៛ (មួយលានចិតសិបប្រាំបីមុឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ វរសេនីយ៍ត្រី ផែង សុផល ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕