នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកនាយចំណង់ ព្រំ​ រតនា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាប់ថែទាំសុខភាពនៅគេហដ្ឋាន។ 

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយក ទឹកសុទ្ធ ០៤កេស, សម្ភារ​ចាំបាច់សម្រាប់​ទារក ០១ឈុត រួមនឹងថវិកាមួយចំនួន ជាអំណោយសួរសុខទុក្ខផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed