យោងតាមប្រកាសលេខ១៥៥/២១សសរ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមឲ្យដឹងថា ក្រុងប៉ោយប៉ែតទាំងមូលនឹងត្រូវបិទខ្ទប់រយះពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃ៣០ឧសភាឆ្នាំ២០២១។ ថ្វីត្បិតតែក្នុងប្រកាសនេះមិនបានលេីកបញ្ជាក់លម្អិតពីមូលហេតុនៃការបិទនេះ តែតាមប្រភពពីមន្ត្រីមានសមត្តកិច្ចនិងប្រជាពលរដ្ឋដែលជាអាជីវករក្នុងសង្កាត់ប៉ោយប៉ែត ឲ្យដឹងថាករណីអ្នកផ្ទុកជម្ងឺកូវីត19ត្រូវបានគេរកឃេីញកាន់តែកេីនច្រេីនឡេីងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលភាគច្រេីនរកឃេីញនៅលេីបុគ្គលិកអ្នកបម្រេីការក្នុងការសុីណូ។ អ្នកមានផ្ទះជាប់ផ្លូវជាតិលេខ5ម្នាក់ស្ថិតនៅភូមិគីឡូម៉ែត្រលេខ4សង្កាត់ផ្សារកណ្ដាលបានប្រាប់អ្នកយកព័ត៌មានយេីងថា៖ពេលថ្ងៃខ្ញុំឃេីញមានឡានពេទ្យដឹកអ្នកជម្ងឺបន្លឺសុីរ៉ែនធ្វេីចរាចរណ៍ញឹកញាប់ណាស់ពីទិសខាងលិចទៅខាងកេីតហេីយយប់ឡេីងទោះកណ្ដាលអាធ្រាត្វហេីយក៏នៅតែឮសម្លេងសុីរ៉ែនឡានពេទ្យបេីកចុះឡេីងឥតលោះ១យប់ណាសោះ គឺដឹកអ្នកជម្ងឺជាប់ជាប់ជានិច្ចរាល់យប់ថ្ងៃ ព្រឹត្តិការណ៍នេះកេីតមានតាំងពីថ្ងៃទី២៣មេសាមកម្លេះ។ ប្រភពបានរអ៊ូរទាំថា៖ចាប់តាំងពីថ្ងៃ២៥មេសាដែលអាជ្ញាធរបិទខ្ទប់ក្រុងប៉ោយប៉ែត១៤ថ្ងៃមុខរបរលក់ដូររបស់គាត់បានថយចុះយ៉ាងគំហុក។ពេល ចាប់ផ្ដេីមបេីកវិញនៅថ្ងៃទី១០ឧសភាកំពុងរកសុីរេីបៗបានបន្តិចមកវិញស្រាប់តែឮដំណឹងថាបិទទៀតហេីយ។ ។ គាត់សម្ដែងការព្រួយបារម្ភជាខ្លាំងព្រោះប្លង់ផ្ទះគាត់យកទៅបញ្ចាំធនាគារដេីម្បីយកដេីមទុនមករកសុីហេីយត្រូវបង់សងធនាគារវិញប្រចាំខែ បេីរកមិនបានតេីគាត់ត្រូវដោះស្រាយរបៀបណា? ។ គប្បីរម្លឹកថាជម្ងឺកូវីត19បានវាយលុកចូលក្រុងប៉ោយប៉ែតតាមរយះជនជាតិឥណ្ឌូណេសីម្នាក់ឈ្មោះ ចនហាន ស៊ូហាន់តូអាយុរ៣៤ឆ្នាំដែលជាអ្នកមានមុខរបរនៅក្នុងកាសុីណូមួយកន្លែង ដែលផ្ដេីមឡេីងនៅថ្ងៃទី២២ខែមេសាជននេះធ្លាក់ខ្លួនឈឺធ្ងន់ ពេលមកដល់ពេទ្យពិនិត្យកំហាកក៏ឃេីញវិជ្ជមានមេរោគកូវីត19 ដូច្នេះអាជ្ញាធរក៏សម្រេចបិទទីតាំងបួនកន្លែងដែលអ្នកជម្ងឺធ្លាប់ចេញចូលនិងយកអ្នកធ្លាប់មានទំនាក់ទំនងបួនរយនាក់មកពិនិត្យសំណាកហេីយថ្ងៃដំបូងឃេីញ62នាក់វិជ្ជមាន និងរកឃេីញជាបន្តបន្ទាប់ទៀតរហូតដល់អាជ្ញាធរខេត្តសម្រេចបង្ខំចិត្តបិទខ្ទប់ក្រុងប៉ោយប៉ែតពីរអាទិត្យនៅថ្ងៃទី២៥មេសាវេលាម៉ោងសូន្យ។ អ្វីដែលអ្នកក្រុងប៉ោយប៉ែតមិនអស់ចិត្តនោះគឺថាតេីជម្ងឺកូវីតផ្ទុះនៅក្នុងមូលដ្ឋាននេះដែលរកឃេីញដំបូងលេីជនជាតិឥណ្ឌូណេស៊ីម្នាក់នោះវាគឺជាការឆ្លងមកពីសហគមន៌២០កុម្ភះឬក៏នាំចូលពីក្រៅ?។ សង្ឃឹមថារដ្ឋបាលខេត្តបន្ទាយមានជ័យនឹងបំភ្លឺមហាជនចំពោះចម្ងល់នេះ។ (រស្មី ពាយ័ព្យ) Share this:TwitterFacebookLike this:Like Loading... Post navigation លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងលេីផែនការ ការពារសន្ដិសុខ ថែរក្សា សុវត្ថិភាព សណ្ដាប់ធ្នាប់ ជុំវិញបរិវេនមណ្ឌលចត្ដាឡីស័ក សមត្ថកិច្ចបញ្ជាក់សំណុំរឿងបង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគារជនបង្ក កំពុងអនុវត្តទោសនៅពន្ធនាគារបាន