ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលចរាចរណ៍នៅលើផ្លូវជាតិ ជាតិលេខ៣ គីឡូម៉ែត្រលេខ៣២ ពិតជាបានឃើញនូវសំណង់អាគារដ៏ធំស្គឹមស្កៃមហាសាល ដែលមានផ្ទៃដីខ្ទង់រយហិកតា ដែលសំណង់ខ្លះជាខន់ដូ ខ្លះទៀតជាប្រភេទវីឡាតឿ និងខ្លះទៀតជាអាគារផ្សេងៗជាដេីម។ល។

យោងតាមប្រភពពីបុគ្គលិកដែលបានផ្តល់ឱ្យអង្គភាពព័ត៌មាន រស្មី ញ៉ូស៍ ថា ÷ ទីតាំងអាគារដ៏មហាសាលនេះ គឺជាកាស៊ីណូអត់មានច្បាប់ទម្លាប់ និងគ្មានស្លាកយីហោនោះទេ ដោយបង្កប់នូវប្រភេទល្បែងស៊ីសងដូចជា៖បៀការ៉ាត់,រុឺឡែត,ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទផ្សេងៗជាដេីម។ល។ ដោយមានទាំងជនជាតិចិន, ជនជាតិឥណ្ឌា និងជនជាតិវៀតណាម ដោយសង្ស័យថាចូលមករស់នៅដោយគ្មានច្បាប់ រួមទាំងមានការប្រេីប្រាស់និងជួញដូរនូវគ្រឿងញៀន រួមទាំងសង្ស័យមានការពាក់ព័ន្ធទៅនឹងការជំរិតតាមអនឡាញ និងលាងលុយខ្មៅផងដែរ។

សូមបញ្ជាក់ថា ÷ ទីតាំងខាងលើនេះស្ថិតក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៣២។
ប្រភពព័ត៌មានបានបន្តឱ្យ ដឹងទៀតថា៖ ជនជាតិចិន,ឥណ្ឌា ដែលសង្ស័័យចរាចរណ៍ចូលមកក្នុង
ព្រះរាជាណាចក្រកម្ពុជា ដោយគ្មានច្បាប់ទាំងនោះ គឺស្ថិតក្រោមការឃ្លាំមើលដោយយកចិត្តទុកដាក់តឹងរឹងបំផុតពីសំណាក់មេក្រុមសន្តិសុខដែលម្ចាស់អាគារនោះដាក់មកចាំការពារ។ ដែលសូម្បីតែចេញចូលមិនអនុញ្ញាតឱ្យដេីរពាសវាលពាលកាលនោះទេ តែប្រសិនបើត្រូវចល័តទីតាំងជនជាតិចិន និងឥណ្ឌាយកទៅកន្លែងណា? មេការឬអ្នកគ្រប់គ្រងនោះជាអ្នកចាត់ចែងអោយទៅដោយមានអ្នកតាមការពារដល់គោលដៅ។

អង្គភាពសារព័ត៌មាន រស្មីញ៉ូស៍ បានទំនាក់ទំនងសុំកិច្ចសម្ភាសន៍ពីលោក សេង សេដ្ឋា មេប៉ុស្តិ៍អង្គពពេល៖ លោកតបវិញថា ! មិនបានដឹងពីទីតាំងដែលម្ចាស់អាគារនេះលួចបេីកល្បែងកាសុីណូអត់ច្បាប់ និងការចរាចរណ៍ជនជាតិចិន, វៀតណាម,ឥណ្ឌា រួមទាំងជួញដូរនិងប្រើប្រាស់ចែកចាយគ្រឿងញៀននោះទេ ហើយក្រោយពីទទួលបានពត៌មាន លោកនិងរាយការណ៍បន្តទៅថ្នាក់លើ លោកបន្តទៀត។ដោយឡែកលោក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងតាមប្រព័ន្ធតេឡេលើក្រាម លោកមិនបានចូលមើលនិងឆ្លើយតបនោះទេ។

តាមប្រភពព័ត៌មានពីមន្ត្រីនាយកដ្ឋានបង្ក្រាបល្បែងស៊ីសងម្នាក់ ដោយមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មាន រស្មីញ៉ូស៍ បានបង្ហើបឲ្យដឹងថាទីតាំងខាងលើ នាយកដ្ឋានបង្ក្រាបបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្រសួងមហាផ្ទៃ បានចុះទៅពិនិត្យរួចរាល់ហើយរង់ចាំការ ការឆ្លើយតបពីថ្នាក់លើមកវិញ។

មជ្ឈដ្ឋានទូទៅបានសំណូមពរដល់ក្រសួងពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់នាយកដ្ឋានជំនាញ មេត្តាចុះធ្វើអធិការកិច្ចនៅមហាទីតាំងអាគារយ៉ាងស្គឹមស្គៃ ដែលស្ថិតនៅទីតាំងលួចលាក់បេីកកាសុីណូអត់ច្បាប់ និងជាទីតាំងសង្ស័យថា មានការនាំចូលជនបរទេសជនជាតិចិន, ឥណ្ឌា, និងវៀតណាម ដោយខុសច្បាប់ ព្រមទាំងសង្ស័យពាក់ព័ន្ធការចាប់ជំរិតតាមអនឡាញផងដែរ។

អង្គភាពសារព័ត៌មាន Raksmey News យើងខ្ញុំផ្សព្វផ្សាយដេីម្បីជាប្រយោជន៍ដល់សង្គមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។
អង្គភាពព័ត៌មាន Raksmey News យេីងខ្ញុំនិងរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធនូវរៀងរាល់ម៉ោងតាមច្បាប់ស្តីពីរបបនៃសារពត៌មាន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed