ខេត្តកំពង់ចាម ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ពីដំណើរការ ឈានដល់ការបិទ និងដកអាជ្ញាបណ្ណផ្សាយរបស់សារព័ត៌មាន VOD ដោយសារការផ្សាយខុសពីការពិត មិនគោរពវិជ្ជាជីវៈសារព័ត៌មាន ហើយមិនព្រមធ្វើការកែតម្រូវ ពិសេសថ្នាក់ដឹកនាំរបស់ VOD រឹងរុះមិនព្រមធ្វើការសុំទោស។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាមធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងក្រុមប្រឹក្សាឃុំទាំង៨ ទូទាំង ស្រុកកោះសូទិននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្តថា «ការបិទការផ្សាយរបស់ VOD ត្រូវបានទទួលការគាំទ្រ និងសាទរពីគ្រប់មជ្ឈដ្ឋាននានាជាច្រើន។ ដោយសារតែវិទ្យុ VOD ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាព បុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ»។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា «ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៌មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *