ខេត្តបន្ទាយមានជ័យ : កសិករនៅតាមភូមិស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មួយចំនួន បានងាកមកដាំដំឡូងមី ដោយមិនខ្វល់ខ្លាចជំនន់ទឹកភ្លៀងលិចនោះទេ ខណៈដំឡូងមី មានតម្រូការទីផ្សារល្អ ។

សព្វថ្ងៃនេះបើគិតចាប់តាំងពីដើមទីរដូវប្រមូលផលដំឡូងមីមកដល់ពេលថ្មីៗនេះ តម្លៃដំឡូងមីស្ងួតឬនៅសំណើមតិចនិងច្រើនមានតម្លៃ ដំឡូងមីស្ងួត១/គក៧.៥បាតសើមតិច៧.៤បាតតម្លៃតាមសំណើមនេះបើតាមការរៀបរាប់ប្រាប់សារព័ត៌យើងអោយដឹងពីនាក់ទិញនិងជានាក់នាំចេញទៅទីផ្សារប្រទេសថៃកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កសិករកំពង់តែប្រមូលផលដំឡូងមីនៅស្រុកម៉ាឡៃ បានឲ្យដឹងថា កសិករនៅក្នុងភូមិនេះ កំពង់តែសប្បាយរីករាយប្រមូលផលនឹងដាំដំឡូងមីបន្ត ដោយសារតែដំណាំដំឡូងមីឆាប់បានប្រមូលផល មានតម្រូវការទីផ្សារល្អស្រួលលក់ ហេីយបានថ្លៃទៀតផង គឺពួកគាត់គឹតពីសម្រុកដាំបណ្ដេីរប្រមូលផលបណ្ដេីរ ដោយមិនខ្លាចទឹកភ្លៀង ជន់លិចនោះទេ ព្រោះថាគាត់ប្រមូលផលក៏បានច្រេីនសារមកហេីយ បេីខាតមួយជេីងក៏មិនជាថ្វី តែបេីសិនជាទឹកតូច បែរជាមិនលិច មិនខាតបងនោះ ពួកគាត់ក៏ទទួលបានផលច្រេីនដែរ ៕

សូមបញ្ជាក់ថា បងប្អូនអាជីវករទិញដំឡូង ការដែលពួកគាត់ទិញដំដូងសម្ងួតនេះមិនមែនប្រមូលទិញតែបងប្អូនកសិកនៅស្រុកម៉ាឡៃតែប៉ុណ្ណោះនោះទេ?គឺប្រមូលទិញទាំង២៥ខេត្តក្រុងនៃប្រទេសកម្ពុជា៕ដោយ: ស៊ាងហឿន
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *