ភ្នំពេញ : កាលពីព្រឹកថ្ងៃទី ១៦ ខែកញា​ ឆ្នាំ២០២៤ ក្លិប អ្នកកាសែតកម្ពុជា និងអង្គការ​ «KHANA» បានរៀបចំកម្មវិធី «វេទិកា ពិភាក្សា តុមូល ស្តីពី លេីកកម្ពស់ការយល់ដឹងអំពី ជំងឺរបេង និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាន​ ប្រមាណ៦៨នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៥៣ស្ថាប័ន ដែលមានវត្តចូលរួម មានពីសំណាក់ អ្នក សម្របសម្រួល លោក ឈឿន ឈុនណា មន្រ្តីទទួលបន្ទុកភាពជាដៃគូពហុវិស័យ (អង្គការ ខាន់ណា) លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ( CENAT) និង លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង​អ្នកសារព័ត៌មាន​ជាច្រេីនចូលរួម​ នៅសណ្ឋាគារលូវ៉ៃ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នាឱកាសនេះ លោក វេជ្ជបណ្ឌិត នូ ចាន់លី បានបញ្ជាក់ពីបញ្ហាមួយចំនួនទាក់ទង នឹងជំងឺបេង ដោយប្រទេសកម្ពុជា ផែនការយុទ្ធសាស្ត្រជាតិកម្ពុជាដើម្បីបញ្ចប់ជំងឺរបេងក្នុងឆ្នាំ២០២០ _ ២០៣០ ក្នុងចក្ខុវិស័យ កម្ពុជាគ្មានជំងឺរបេង(សូន្យស្លាប់ សូន្យឈឺ និងគ្មានការឈឺចាប់ដោយសារជំងឺរបេង) ផែនការយុទ្ធសាស្ត្រជាតិកម្ពុជាដើម្បីបញ្ចប់ជំងឺរបេង ឆ្នាំ២០២១_២០៣០ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិនៃប្រជាជនដែលមានសុខភាពល្អ និងផលិតភាពសេដ្ឋកិច្ច ដើម្បីធ្វើវាឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ក្នុងគោលដៅ ដើម្បីកាត់បន្ថយ អត្រាកើតជំងឺរបេង តាមការប៉ាន់ប្រមាណ៨០%និងកាត់បន្ថយអត្រាមរណៈ៩០%នៅឆ្នាំ២០៣០ធៀបទៅនឹងឆ្នាំ២០១៥។

បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត នូ ចាន់លី បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា របេងគឺជាជំងឺឆ្លង មិនមែនជាជំងឺតពូជទេ។
ជំងឺរបេងបង្កឡើងដោយមេរោគរបេង រឺ បេកា (BK=Bacille deKoch) រឺ (MTB=Mycobcterium Tuberculosis)។លក្ខណៈរបស់វាគឺការកើតមានដំបៅនៅក្នុងជាលិកាដែលជាពិសេសនៅក្នុងសួត។

ក្នុងនោះផងដែរសមិទ្ធផលសំខាន់ៗដែលមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង សម្រេចបាន អត្រាអ្នកស្លាប់សារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះ៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ ២០០០ មកត្រឹម២៣ករណី ក្នុងចំណោមប្រជាជន១០០,០០០នាក់នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ៤៥%។

អត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី៥៧៩ករណីក្នុងចំណោមប្រជាជន១០០,០០០នាក់នៅឆ្នាំ២០០០មកត្រឹម៣២០ករណីក្នុងចំណោមប្រជាជន១០០,០០០នាក់នៅឆ្នាំ២០២២ដែលស្មើនិងការធ្លាក់ចុះ៤៥%ផងដែរ។

ជាក់ស្ដែងក្នុងឆ្នាំ២០២៣ កម្មវិធីជាតិកំចាត់រោគរបេងសម្រេចបានអត្រាព្យាបាលជោគជ័យ៩៦%ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ៩០%។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ទោះបីទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏កម្មវិធីជាតិកម្ចាត់រោគរបេង នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញទៅថ្ងៃអនាគត ពិសេសដើម្បីរួមចំណែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅឆ្នាំ២០៣០៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed