លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវនិងសហការីបានអញ្ជើញចុះសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ណុប ធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពារាម ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តតាកែវ ៖ នៅរសៀលថ្ងៃអាទិត្យ ០៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ណុប ធឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលពារាម នៃអធិការដ្ឋាននគរបាលស្រុកបាទី ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបាននាំយកថវិកាចំនួន ២លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សម្រាប់ឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ណុប ធឿន ក៏ដូចជាជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារក្នុងពេលសម្រាកព្យាលផងដែរ។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជូនពរឱ្យលោកអនុសេនីយ៍ឯក ណុប ធឿន ឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់ចូលបម្រើការជូនអង្គភាពវិញ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed