សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឃុំក្រាំងចេក ស្រុកឧត្តុង

 ខេត្តកំពង់ស្ពឺ : កិច្ច​ប្រតិបត្ដិការណ៍នេះគឺបានសហការរាយការណ៍ពីប្រជាពលរដ្ឋ នៅចំណុចដីពុះឡូត៍ខាងកើតភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​ តែ​ងតែ​មានមុខសញ្ញាក្មេងៗប្រេីប្រាស់គ្រឿងញៀនចេញចូល​និងធ្វើសកម្មភាព​នៅទីនោះជារៀងរាល់ថ្ងៃ ហើយនៅថៃ្ងទី២០​ ខែតុលា​ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឧដ្ដុង្គបានឃាត់ជនសង្ស័យ​ ០៤នាក់​ ពាក់ព័ន្ធ​និង​ការជួញដូរ​ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់​  ។

មុនដំបូងសម្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០២នាក់៖

១/ឈ្មោះ សំរិទ្ធ ទ្រី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ។ 

២/ឈ្មោះ សួស វ៉ិត ភេទប្រុស​ អាយុ៣១ឆ្នាំ រស់នៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង។ ហើយហើយសម្ថកិច្ចបានធ្វើការដកហូត​និងចាប់យក​វត្ថុតាង​បាន ៖

-ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួ​ន០១កញ្ចប់ធំ ។ -ជញ្ជីង​អេឡិចត្រូនិក​ សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួ​ន ០១គ្រឿង​  ។ -ទូរស័ព្ទដៃចំនួន០២គ្រឿងនិងឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​ 

ក្រោយពីការសាកសួរនិងការចង្អុលបង្ហាញពីជនសង្ស័យខាងលេី​ សមត្ថកិច្ច​នគរបាល​ឈានទៅឃាត់ជនសង្ស័យបានពីរនាក់បន្ថែមទៀត ៖

១/ឈ្មោះ ហឿន កុសល្យ ភេទប្រុស អាយុ១៧ឆ្នាំ 

២/ឈ្មោះ សយ លីហុង ភេទប្រុស អាយុ១៧ឆ្នាំ អ្នក​ទាំងពីរ​រស់នៅភូមិខោប សង្កាត់​រការធំ ក្រុងច្បារមន ។រួមទាំងជាមួយ​វត្ថុតាង​ចាប់យក​៖

-ម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួ​ន ២កញ្ចប់ -ទូរស័ព្ទចំនួន០៣គ្រឿង -មធ្យោបាយ​ម៉ូតូ០១គ្រឿងម៉ាក​C125  ពណ៍ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1I.3740  ០១គ្រឿង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤នាក់​បានកំពុង​សាក​សួ​រ​បំពេញ​នីតិវិធី​នៅអធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ និងកសាងសំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រ​ឆាំ​ង​បទល្មេីស​គ្រឿងញៀន​ ស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​ដើម្បី ចំណាត់ការ​បន្ដ​៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed