អាវុធហត្ថរាជធានីភ្នំពេញចេញម៉ូតូកង់បី១០០គ្រឿងត្រួតពិនិត្យលក្ខណៈបច្ចេកទេស!

អាវុធហត្ថរាជធានីភ្នំពេញចេញម៉ូតូកង់បី១០០គ្រឿងត្រួតពិនិត្យលក្ខណៈបច្ចេកទេស! ភ្នំពេញ : នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ធានាគុណភាព សុវត្ថិភាព ប្រកបដោយសណ្តាប់ធ្នាប់។ ហើយជានិច្ចជាកាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក តែងតែរៀបចំត្រៀមលក្ខណៈ ជាម្ចាស់ការទទួលខុសត្រូវ ជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការកើតឡើងជាចាំបាច់ដោយ ជាយថាហេតុផ្សេងៗ ក៏ដូចជា ការចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ដូច្នេះការថែរទាំ លក្ខណៈបច្ចេកទេស លើមធ្យោបាយសម្ភារៈ ត្រូវបានលោក មេបញ្ជាការ ចាត់ទុកជាអទិភាពចាំបាច់សម្រាប់បណ្តាអង្គភាពចំណុះត្រូវអនុវត្តឲ្យបានល្អ ជាប់ជាប្រចាំ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed