អគ្គិភ័យឆេះភោជនីយដ្ឋាន “ស៊ីហុងឡឺ” នៅជ្រោយចង្វារ បណ្តាលឱ្យខូចខាតសម្បត្តិទាំងស្រុង
ភ្នំពេញ — នៅវេលាម៉ោង ៥:២៥ នាទី ព្រឹក ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យមួយកើតឡើង នៅភោជនីយដ្ឋាន “ស៊ីហុងឡឺ” ដែលស្ថិតនៅអគារលេខ ១៩៨ ផ្លូវរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ…
ស្ថានទូតចិន ប្រចាំកម្ពុជា ផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ជួយជនភៀសសង្គ្រាម នៅខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិន នឹងផ្តល់ជំនួយមួយចំនួនស្មើនឹង ១០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋជនភៀសខ្លួន ដែលកំពុងរស់នៅជាបណ្តោះអាសន្ននៅទីតាំង វត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ជំនួយនេះមានគោលបំណងជួយគាំទ្រ និងកែលំអជីវភាពរស់នៅប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋដែលជនរងគ្រោះដោយសារការប្រយុទ្ធបាញ់ប្រហារនៅតាមបន្ទាត់ព្រំដែន។ ប្រជាពលរដ្ឋទាំងនេះត្រូវបានជម្លៀសចេញពីផ្ទះសម្បែង…
ថៃបញ្ជូនត្រឡប់ទាហានកម្ពុជា ០២នាក់តាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ : នៅ ថ្ងៃទី ១ សីហា ២០២៥ — វេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលថៃបានធ្វើការបញ្ជូនត្រឡប់ទាហានកម្ពុជា ២នាក់ តាមរយៈច្រកទ្វារព្រំដែនអូរស្មាច់ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ មកអោយភាគីកម្ពុជាវិញ។ ការបញ្ជូនត្រឡប់នេះ ធ្វើឡើងក្រោយមានការចាប់ខ្លួនទាហានខ្មែរចំនួន…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខយុទ្ធជនរងរបួសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
ខេត្តព្រះវិហារ : នៅរសៀលថ្ងៃព្រហស្បតិ៍ទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខយុទ្ធជនជាតិខ្មែរដែលបានរងរបួស ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងចន្លោះថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ក្នុងឆ្នាំនេះ។ សកម្មភាពសួរសុខទុក្ខនេះបានប្រព្រឹត្តទៅនៅមណ្ឌលសុខភាពគូលែន…
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីបុណ្យសពវរកងទ័ព ពលបាលឯក ស៉ីថា រទ្ធី ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីជាតិ
ស្ទឹងត្រែង៖ នៅថ្ងៃទី៣០ និង ៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីបុណ្យសពយ៉ាងខ្ពង់ខ្ពស់ ដល់វរកងទ័ពពលបាលឯក ស៉ីថា រទ្ធី ដែលបានបាត់បង់ជីវិតក្នុងសមរភូមិដណ្ដប់ទឹកភ្នែកដើម្បីការពារបូរណភាពទឹកដីជាតិពីការឈ្លានពានរបស់ចោរសៀម កាលពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥។ សពវរកងទ័ពដ៏ក្លាហាននេះ ត្រូវបានយកមកដំកល់នៅឈាបនដ្ឋាន វត្តកណ្តាល ស្ថិតក្នុងភូមិកណ្តាល…
ក្មេងស្រីសិស្សសាលា ២នាក់លង់ទឹកស្រះស្លាប់ បង្កការសោកស្តាយយ៉ាងខ្លាំង នៅភូមិត្រពាំងអណ្ដូង
ភ្នំពេញ៖ ករណីសោកស្តាយមួយបានកើតឡើង នៅក្នុងសហគមន៍ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ដែលក្មេងស្រីសិស្សសាលា ២នាក់ បានលង់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអ្នកស្រុក និងសង្គមទាំងមូល។ យោងតាមព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីចំនួន…
ករណីកងទ័ពថៃចាប់ខ្លួនទាហានកម្ពុជា ២០នាក់ បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្ត
(ព្រះវិហារ) – នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ មេបញ្ជាការកងទ័ពកម្ពុជា បានរាយការណ៍ជាផ្លូវការដល់ក្រុមអនុព័ន្ធយោធា និងឯកអគ្គរដ្ឋទូតពី១៣ប្រទេស ដែលបានទៅសង្កេតការណ៍ស្ថានភាពសន្តិសុខ និងការអនុវត្តបទឈប់បាញ់នៅតំបន់ប្រសាទព្រះវិហារ។ ការរាយការណ៍របស់កងទ័ពកម្ពុជា បានបញ្ជាក់ថា ទាហានថៃបានចាប់ខ្លួនទាហានកម្ពុជាចំនួន ២០នាក់ ដែលរួមមានម្នាក់រត់រួច ខណៈដែលមានសង្ស័យថាមនុស្ស២នាក់ទៀតអាចបានស្លាប់។ លោក ចន្ទ័ សុភក្រ្តា…
អនុព័ន្ធយោធាអន្តរជាតិ ១៣ ប្រទេស ចុះពិនិត្យស្ថានភាពនៅតំបន់សមរភូមិច្រកអានសេះ ខេត្តព្រះវិហារ បន្ទាប់ពីមានបទឈប់បាញ់
ខេត្តព្រះវិហារ : នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រុមអនុព័ន្ធយោធាអន្តរជាតិ មកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ចំនួនសរុប ១៣ ប្រទេស បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិច្រកអានសេះ ខេត្តព្រះវិហារ បន្ទាប់ពីមានការចរចាដល់ការឯកភាពឈប់បាញ់ រវាងទាហានកម្ពុជា និងថៃ។ អនុព័ន្ធយោធាដែលចូលរួមមានប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក…
សហការសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ជូនជនភៀសសឹកជាង ៥ ម៉ឺននាក់នៅឧត្តរមានជ័យ និងព្រះវិហារ
ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ – អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជននៅគ្រប់គោលដៅ ក្នុងខេត្ត ឧត្តរមានជ័យ និង ព្រះវិហារ បន្តចុះជួយសង្រ្គោះជនភៀសសឹក ដែលកំពុងរស់នៅក្នុងជំរំជាច្រើន។ ការចែកជូនម្ហូបអាហារនេះត្រូវបានអនុវត្តនៅក្នុងជំរំជួយជនភៀសសឹកចំនួន ៩គោលដៅ — រួមមាន…
គណៈប្រតិភូអន្តរជាតិចុះត្រួតពិនិត្យព្រំដែនកម្ពុជា–ថៃ និងប្រាសាទព្រះវិហារ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ខណៈដែលអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតសហរដ្ឋអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមជាមួយបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាដែលមានការិយាល័យអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយតំបន់ព្រំដែនកម្ពុជា–ថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារដែលជាកន្លែងស្ថិតនៅជិតតំបន់ប្រឈមមុខនៃសមរភូមិ។ គោលបំណងនៃការចុះពិនិត្យដ៏សំខាន់នេះ គឺដើម្បីធានា និងផ្តល់ភាពប្រាកដប្រជានូវការអនុវត្តនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់ការប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតំបន់ព្រំដែន។ ការសង្កេតការណ៍ផ្ទាល់នៃតំបន់អនុវត្ត ក៏ជាគន្លងសំខាន់មួយក្នុងការគាំទ្រឲ្យមានសន្តិភាព…