ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង បានកំពុងបើកដំណើរការយ៉ាងរលូន បែរជាអាជ្ញាធរមូលដ្ឋានមិនបង្ក្រាប

ភ្នំពេញ : មន្ត្រីមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាកំពុងតែរក្សាភាពស្ងៀមស្ងាត់ ខណៈល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង បានកំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេង ពេញក្រុងភ្នំពេញ ប៉ុន្តែបែរជាអាជ្ញាធរដូចជាធ្វើមើលមិនឃើញធ្វើមើលមិនដឹង។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា៖ ទីតាំងផ្ទះលេខ៥A ផ្លូវ១០៩ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ដែលមានម្ចាស់ជាជនជាតិចិន និងទីតាំងជ្រកក្រោមផ្លាកយីហោកាហ្វេភូមិយើង បុរីឈូកវ៉ា២ ផ្លូវលំ ភូមិកាកាប…

ថែរក្សាសន្តិភាព ចាប់ដៃគ្នាកសាងអនាគត ! សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនក្រោមប្រធានបទ”សំឡេងនៃសន្តិភាព”បានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក

បន្ទាយមានជ័យ៖ ១៣៤ នាក់ ពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ទទួលបានការជួយដឹកជញ្ជូនដោយកម្លាំងនគរបាល

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឱ្យលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់…

ថៃរាយរបងលួសបន្លា លើដីខ្មែរបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់

បន្ទាយមានជ័យ : នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ សីហា ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observers Team – IOT) ចំនួន៧ ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា និងមានការចូលរួមពីអនុព័ន្ធយោធាប្រទេសផ្សេងទៀត ទាំងមាននិវេសនដ្ឋានក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស បានធ្វើដំណើរចុះសង្កេតការណ៍ផ្ទាល់ នៅភូមិព្រៃចាន់…

កម្ពុជាទាមទារឲ្យថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភបទឈប់បាញ់

ភ្នំពេញ :  នៅថ្ងៃទី១៣ សីហា ២០២៥ – ក្រសួងការពារជាតិកម្ពុជា ដោយមានការនាំពាក្យពី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជាផ្លូវការថា កាលពីថ្ងៃទី១២ និង ១៣ ខែសីហា ឆ្នាំ ២០២៥…

សមត្ថកិច្ចឃាត់ខ្លួនថៅកែតារាងបាល់ ពាក់ព័ន្ធល្បែងស៊ីសង និងជេរគំរាមអ្នករាយការណ៍

ខេត្តពោធិ៍សាត់ — កាលពីថ្ងៃទី ១០ សីហា ២០២៥ វេលាម៉ោង ៩:៣០នាទី សមត្ថកិច្ចស្រុកតាលោសែនជ័យ បានឆ្លើយតបបណ្តឹងពីអ្នកស្រី សំរឹត សុភាព អាយុ ៥៣ ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ អំពីការត្រូវជេរប្រមាថ និងគំរាមកំហែងពីម្ចាស់តារាងបាល់…

អភិបាលខេត្តបន្ទាយមានជ័យបានជូនដំណើរវរៈកងទ័ព ២ រូប ដែលរងរបួសពីសមរភូមិ ត្រឡប់ទៅជួបគ្រួសារវិញ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ កងទ័ពកម្ពុជា ២ រូប ដែលបានរងរបួសកាលពីថ្ងៃទី ២៤ ខែកក្កដា ក្នុងសមរភូមិតតាំងការឈ្លានពានរបស់សត្រូវសៀម ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងត្រឡប់ទៅស្នាក់នៅគេហដ្ឋានវិញ បន្ទាប់ពីទទួលបានការព្យាបាលរយៈពេលជាច្រើនថ្ងៃនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី។ ក្នុងឱកាសនេះ…

អាជីវករទាមទារឲ្យបញ្ចប់ការលក់តាមចិញ្ចើមផ្លូវ ១០៥ ឲ្យមកលក់ក្នុងផ្សារឬស្សីកែវថ្មី ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ – តំណាងផ្សារឬស្សីកែវថ្មី និងក្រុមអាជីវករ ដែលបានផ្លាស់ពីការលក់តាមចិញ្ចើមផ្លូវ ១០៥ (ជ្រោះបាត់ស្នេហ៍) ភូមិទួលគោក សង្កាត់ទួលសង្កែទី១ មកលក់ក្នុងផ្សារឬស្សីកែវថ្មី អំពាវនាវឲ្យអាជីវករផ្សេងទៀត ដែលនៅតែបន្តលក់បន្លែ ផ្លែឈើ និងត្រីសាច់តាមដងផ្លូវ សហការផ្លាស់ទីមកលក់ក្នុងផ្សារ ដើម្បីជៀសវាងបញ្ហាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ ក្រុមអាជីវករដែលបានផ្លាស់ទីមកលក់ក្នុងផ្សារឬស្សីកែវថ្មី បានបញ្ជាក់ថា ការលក់ក្នុងផ្សារឬស្សីកែវថ្មីមានភាពងាយស្រួលជាច្រើន…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកអំណោយជូនប្រជាជនភៀសសឹក ២,៣៨៤គ្រួសារ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាបុណ្យធម៌សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ចំនួនសរុប ២,៣៨៤គ្រួសារ ដែលបានអាស្រ័យស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ធំ ដោយភៀសផុតពីតំបន់ព្រំដែនកម្ពុជា-ថៃ។ ពិធីបានប្រារព្ធឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី…

អគ្គិភ័យឆេះភោជនីយដ្ឋាន “ស៊ីហុងឡឺ” នៅជ្រោយចង្វារ បណ្តាលឱ្យខូចខាតសម្បត្តិទាំងស្រុង

ភ្នំពេញ — នៅវេលាម៉ោង ៥:២៥ នាទី ព្រឹក ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យមួយកើតឡើង នៅភោជនីយដ្ឋាន “ស៊ីហុងឡឺ” ដែលស្ថិតនៅអគារលេខ ១៩៨ ផ្លូវរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ…