Latest Post

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចំនួន ៦កន្លែង ឃាត់ខ្លួនជនសង្ស័យ ៦៤នាក់ និងដកហូតវត្ថុតាងជាច្រើន អនុរដ្ឋលេខាធិការ ទឹម បូរក្ស បន្តដឹកនាំក្រុមការងារ ចុះបង្រ្កាបបទល្មើសជលផលនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យចុះបង្ក្រាបទីតាំងអាគារលួចបើកល្បែងអនឡាញ១កន្លែង ក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាង ២៧០នាក់ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ នាំក្រុមការងារចុះប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុជូនព្រះសង្ឃនៅក្នុងឃុំសោប ចំនួន ៩វត្ត ជាមួយថវិកាជិត ៥លានរៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បើកកិច្ចប្រជុំការងារបន្ទាន់ ពង្រឹងសុវត្ថិភាព និងសេវាសាធារណៈសម្រាប់ប្រជាពលរដ្ឋ

បំបែកសំណុំរឿង ថ្នាំបុរាណចិននិងឧបករណ៍តេស្តកូវីដ១៩ ដែលគ្មានច្បាប់អនុញ្ញាត នៅបន្ទាយមានជ័យ

បំបែកសំណុំរឿង ថ្នាំបុរាណចិននិងឧបករណ៍តេស្តកូវីដ១៩ ដែលគ្មានច្បាប់អនុញ្ញាត  នៅបន្ទាយមានជ័យ បន្ទាយមានជ័យៈ  នៅ ថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១  ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យឹម សំអុល អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយនិងមានការសម្របសម្រួលពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រៈរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងមានមន្ត្រីសុខាភិបាលចូលរួមដែរ ។ យោងការណែនាំពីប្រធានលេខាធិការដ្ឋាន…

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ប្រគល់មធ្យោបាយនិងត្រួតពិនិត្យគ្រឿងបំពាក់ដល់ចំពោះ​ក​ម្លាំងនគរបាលក្រុមអន្តរាគមន៍បង្ការបង្រ្កាប

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ប្រគល់មធ្យោបាយនិងត្រួតពិនិត្យគ្រឿងបំពាក់ដល់ចំពោះ​ក​ម្លាំងនគរបាលក្រុមអន្តរាគមន៍បង្ការបង្រ្កាប ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃទី​១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២១​ ស្ថិតបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង លោកឧត្តម​ សេ​នីយ៍​ទោ​ សាត​ គឹមសាន​ ស្នងកា​ររនៃស្នងការដ្ឋាននគរបាល​ ខេត្តបាត់ដំបង​  បាន​ប្រគល់មធ្យោបាយមា​ន​ ម៉ូតូចំនួន​១៤គ្រឿង​ ​ជូនដល់កងកម្លាំងនគរ​បាល…

ជនសង្ស័យ៧នាក់ត្រូវនគរបាលស្រុកមង្គលបូរីឃាត់ខ្លួន ករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន

ជនសង្ស័យ៧នាក់ត្រូវនគរបាលស្រុកមង្គលបូរីឃាត់ខ្លួន ករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន ខេត្តបន្ទាយមានជ័ : ជនសង្ស័យមានចំនួន ៧នាក់ ក្នុងនោះមានអ្នកលក់ និងអ្នក ប្រើប្រាស់គ្រឿងញៀន មានទាំងកាំបិតពិឃាត និងថ្នាំញៀនត្រូវនគរបាលស្រុកមង្គលបូរីឃាត់ខ្លួននៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនិតិវិធី។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃ៦៧នាក់ បញ្ជូនទៅស្រុកកំណើតវិញ ពាក់ពន្ធ័លួចស្នាក់នៅនិងមកធ្វើការខុសច្បាប់

សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃ៦៧នាក់ បញ្ជូនទៅស្រុកកំណើតវិញ ពាក់ពន្ធ័លួចស្នាក់នៅនិងមកធ្វើការខុសច្បាប់ ខេត្តបន្ទាយមានជ័យ: ជនជាតិថៃចំនួន ៦៧នាក់ មនុស្សស្រី២៤នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនគេបន្តបន្ទាប់ក្នុងអាគារស្នាក់នៅ ៣កន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ហើយបញ្ជូនទៅប្រទេសកំណើតរបស់ខ្លួនវិញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១វិញ។ ពិធីបញ្ជូនពលរដ្ឋថៃត្រឡប់ប្រទេស ត្រូវបានធ្វើពិធីប្រគល់ទទួលនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ព្រំដែនរវាងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញ ក្រុមអធីបតីភាពលោកឧត្តមសេនីយ៍ឯក សម…

ការយកថ្នល់ធ្វើកន្លែងដាក់លក់ទំនិញនៅផ្សារណាត់(បាត់ដំបង)អភិបាលក្រុងរស់តែពាក្យឯត្រគាកវិញងាប់ស្ដូក

ក្រុងបាត់ដំបង: ទិដ្ឋភាពអនាធិបតេយ្យស្ដីពីការយកផ្លូវដាក់គ្រែលក់ទំនិញនៅប៉ែកខាងជើងឆៀងខាងលិចផ្សារណាត់បាត់ដំបងហាក់គ្មានអស់លោកណាចាប់អារម្មណ៍ឬអើពើសោះពិសេសគឺលោកអភិបាលក្រុងដែលជាអាណាបក្សមិនដឹងថាមកពីមូលហេតុអី?រីឯនគរបាលផ្នែកសណ្ដាប់ធ្នាប់វិញបានត្រឹមតែទៅប្រមូលលុយពីកន្លែងអ្នកលក់ល្មើសលើថ្នល់តែប៉ុណ្ណោះហេតុធ្វើឱ្យទីក្រុងបុរាណមួយនេះបាត់បង់សោភ័ណភាពនិងភាពថ្លៃថ្នូរសាកសម្យជាទីក្រុងស្អាតដែលធ្លាប់ទទួលបានរង្វាន់ផ្ការំដួលបីទងកន្លងមក។ ទាក់ទងនឹងភាពរំលោភយកចិញ្ចើមថ្នល់និងថ្នល់ដាក់គ្រែលក់ទំនិញយ៉ាងរំភើយនេះអ្នកសារព័ត៌មានយើងធ្លាប់បានទូរសព្ទទៅសួរលោកផេងសិទ្ធីអភិបាលក្រុងបាត់ដំបងរួចម្ដងហើយ។លោកអភិបាលក្រុងបានបកស្រាយថាមូលហេតុមកពីជំងឺកូវីដ 19 ទើបមានការអនុញ្ញាតឱ្យអាជីវករចេញពីក្នុងមកលក់នៅខាងក្រៅដែលមានធ្លាស្រឡះ តែលោកបានអះអាងថាលោកនឹងរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារណាត់នេះឲ្យល្អប្រសើរឡើងវិញបន្ទាប់ពីរៀបចំនៅផ្សារបឹងឈូករួចហើយ។ឥឡូវនេះផ្សារបឹងឈូកបានរៀបចំរួចប្រហែលជាមួយសប្តាហ៍ហើយនៅឡើយតែផ្សារណាត់នៅដដែលដូចនៅក្នុងរូបនេះស្រាប់។ការមិនទាន់ឬមិនហ៊ានរៀបចំសណ្ដាប់ធ្នាប់នៅផ្សារណាត់នេះនេះមិនដឹងជាមកពីរឿងអ្វីទេ?ព្រោះរឿងដដែលៗនេះធ្លាប់បានឆ្លងកាត់ច្រើនអាណត្តិអភិបាលខេត្តមកហើយ។ ការយកថ្នល់ធ្វើកន្លែងដាក់លក់ទំនិញនៅផ្សារណាត់(បាត់ដំបង)អភិបាលក្រុងរស់តែពាក្យឯត្រគាកវិញងាប់ស្ដូក ក្រុងបាត់ដំបង: ទិដ្ឋភាពអនាធិបតេយ្យស្ដីពីការយកផ្លូវដាក់គ្រែលក់ទំនិញនៅប៉ែកខាងជើងឆៀងខាងលិចផ្សារណាត់បាត់ដំបងហាក់គ្មានអស់លោកណាចាប់អារម្មណ៍ឬអើពើសោះពិសេសគឺលោកអភិបាលក្រុងដែលជាអាណាបក្សមិនដឹងថាមកពីមូលហេតុអី?រីឯនគរបាលផ្នែកសណ្ដាប់ធ្នាប់វិញបានត្រឹមតែទៅប្រមូលលុយពីកន្លែងអ្នកលក់ល្មើសលើថ្នល់តែប៉ុណ្ណោះហេតុធ្វើឱ្យទីក្រុងបុរាណមួយនេះបាត់បង់សោភ័ណភាពនិងភាពថ្លៃថ្នូរសាកសម្យជាទីក្រុងស្អាតដែលធ្លាប់ទទួលបានរង្វាន់ផ្ការំដួលបីទងកន្លងមក។ ទាក់ទងនឹងភាពរំលោភយកចិញ្ចើមថ្នល់និងថ្នល់ដាក់គ្រែលក់ទំនិញយ៉ាងរំភើយនេះអ្នកសារព័ត៌មានយើងធ្លាប់បានទូរសព្ទទៅសួរលោកផេងសិទ្ធីអភិបាលក្រុងបាត់ដំបងរួចម្ដងហើយ។លោកអភិបាលក្រុងបានបកស្រាយថាមូលហេតុមកពីជំងឺកូវីដ 19 ទើបមានការអនុញ្ញាតឱ្យអាជីវករចេញពីក្នុងមកលក់នៅខាងក្រៅដែលមានធ្លាស្រឡះ តែលោកបានអះអាងថាលោកនឹងរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារណាត់នេះឲ្យល្អប្រសើរឡើងវិញបន្ទាប់ពីរៀបចំនៅផ្សារបឹងឈូករួចហើយ។ឥឡូវនេះផ្សារបឹងឈូកបានរៀបចំរួចប្រហែលជាមួយសប្តាហ៍ហើយនៅឡើយតែផ្សារណាត់នៅដដែលដូចនៅក្នុងរូបនេះស្រាប់។ការមិនទាន់ឬមិនហ៊ានរៀបចំសណ្ដាប់ធ្នាប់នៅផ្សារណាត់នេះនេះមិនដឹងជាមកពីរឿងអ្វីទេ?ព្រោះរឿងដដែលៗនេះធ្លាប់បានឆ្លងកាត់ច្រើនអាណត្តិអភិបាលខេត្តមកហើយ។ រឿងនេះមិនដឹងជាមកពីអាជ្ញាធរនិងសមត្ថកិច្ចខាងរៀបចំសណ្ដាប់ធ្នាប់ខ្សោយឬក៏អាជីវករខ្លាំងនោះទេ។ផ្អែកតាមទិដ្ឋភាពដែលបង្ហាញជូននេះរង្វាន់ទីក្រុងស្អាតផ្ការំដួលបីទងប្រហែលជាខេត្តបាត់ដំបងគ្មានសង្ឃឹមថានឹងបានទៀតទេ។ អក្ខរា៤៥

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន សញ្ជាតិកាណាដា ម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាម នៅរាជធានីភ្នំពេញ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន សញ្ជាតិកាណាដា ម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាម នៅរាជធានីភ្នំពេញ ភ្នំពេញ : អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម…

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការយូណេស្ដូ លើកទី៤១ នៅសាធារណរដ្ឋបារាំង

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការយូណេស្ដូ លើកទី៤១ នៅសាធារណរដ្ឋបារាំង ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង…

ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលចូលមកប្រទេសកម្ពុជា នៅពេលចាក់វ៉ាក់សាំងគ្រប់ចំនួន

ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលចូលមកប្រទេសកម្ពុជា នៅពេលចាក់វ៉ាក់សាំងគ្រប់ចំនួន  ភ្នំពេញ ៖  ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប (បូកទាំងជនបរទេស) ដែលចូលមកប្រទេសកម្ពុជា។ ការមិនធ្វើចត្តាឡីស័កនេះ សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ប៉ុណ្ណោះ។ ការចេញសេចក្ដីប្រកាសព័ត៌មានខាងលើនេះ របស់ក្រសួងសុខាភិបាល…

មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ​ មួយកន្លែង ដែលស្ថិតនៅក្នុងភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ​ មួយកន្លែង ដែលស្ថិតនៅក្នុងភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ភ្នំពេញ : នាវេលាម៉ោង ៦និង០០នាទីល្ងាច​ ថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ផងដែរ​។ នៅវេលាម៉ោង១៨:១០នាទីល្ងាច ថ្ងៃទី១៤…

ជនសង្ស័យចំនួន០៣នាក់ អូសរទេះអេតចាយ ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ស្រាវជ្រាវឃាត់ខ្លួន

ជនសង្ស័យចំនួន០៣នាក់ អូសរទេះអេតចាយ ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ស្រាវជ្រាវឃាត់ខ្លួន ភ្នំពេញ : កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ១៤:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ករណីលួចយកដែកអ៊ីណុក និងកាមេរ៉ាសុវត្ថិភាព នៅចំណុចក្នុងក្រុមហ៊ុនដឹកជញ្ជូនអ៊ុយញ៉ុង ផ្លូវមុនី្នរ៉េត ភូមិទ្រា៣…

You missed