Latest Post

ឧត្តមសេនីយ៍ទោ សែម គុន្ធា ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌឫស្សីកែវ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រកាសចុះចេញពីតំណែង បើករណីជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬជាប់ពីបីឆ្នាំចេញមកវិញ ដូចការបំភ្លៃរបស់បណ្តាញសង្គមមួយចំនួន សន្និសីទសារព័ត៌មានរបស់ ឧបនាយក រដ្ឋមន្ត្រី កើត រិទ្ធ នៅទីស្តីការក្រសួងយុត្តិធម៌ ករណីបាញ់ប្រហារដែលប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៉ីណា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ លោក អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវស៊ីស្រូវ នៅស្រុកចំការលើ

ព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ទេរនិងតែងតាំងអភិបាលនៃគណៈអភិបាលខេត្ត៖ ខេត្តព្រះសីហនុ, ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ព្រមទាំងព្រះរាជក្រឹត្យតែងតាំងមុខតំណែងអតីតអភិបាលខេត្តចំនួន ៤ រូបជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ព្រះមហាក្សត្រ ចេញព្រះក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន៨រូប​ និង​ រដ្ឋលេខាធិកា​រក្រសួង​មហាផ្ទៃ​ចំនួន​ ៤រូប​ ៖​ ១-​ ឯកឧត្តម​ គួច​ ចំរើន​ ផ្ទេរមកជា​ អភិបាល​ខេត្ត​កណ្ដាល​ ។ ២-​ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ តែងតាំង​ជា​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​…

តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ជនបរទេស ចំនួន ០៥នាក់ និងខ្មែរម្នាក់ ព្រមទាំងបក្ខពួក ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ទម្ងន់ជាង ៦០គីឡូក្រាម និងសាធាតុមិនច្បាស់លាស់ជាង ៥២គីឡូក្រាម

ព្រះសីហនុ៖ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចោទប្រកាន់ជនបរទេស ចំនួន ០៨នាក់ និងជនជាតិខ្មែរម្នាក់ ព្រមទាំងបក្ខពួក ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ទម្ងន់សរុបជាង ៦០គីឡូក្រាម និងសារធាតុមិនច្បាស់ ទម្ងន់សរុបជាង ៥២គីឡូក្រាម និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត តាមបញ្ញាត្តិមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៩, ៤០,…

សូមប្រុងប្រយ័ត្ន! កុំឱ្យសត្វថ្លែនខាំឱ្យសោះ ព្រោះពិសរបស់វាពិតសាហាវណាស់អាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗ

មណ្ឌលគិរី៖ ពិតសត្វថ្លែនសាហាវណាស់បន្ទាប់ខាំបុរសម្នាក់ មិនបានប៉ុន្មាននាទីផង បណ្តាលឱ្យស្លាប់ភ្លាមៗ មិនអាចជួយសង្គ្រោះបានឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំសត្វថ្លែនខាំឱ្យសោះ ព្រោះបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ នេះករណីទី២ សត្វថ្លែនបានខាំបុរសកសិករម្នាក់ បណ្តាលឱ្យស្លាប់ក្នុងឆ្នាំ២០២៤ ដែលបានកើតឡើងក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ករណីកុមារម្នាក់ បានបាត់បង់ជីវិតដោយសារសត្វថ្លែនរត់ចូលមុងខាំស្លាប់កាលពេលកន្លងទៅថ្មីៗនេះ។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះដែលត្រូវសត្វថ្លែនខាំស្លាប់ មានឈ្មោះ…

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងពត៌មាន៖ សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់!

នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ! ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង…

មន្ត្រីស៊ើបអង្កេត ក.ប.ប. រកឃើញថា៖ ផ្លែទុរេនដែលនាំចូលពីក្រៅប្រទេសមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះ មាន សារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពី ប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស…

អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ Al Forum បើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា!

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំបើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម ឆែម សិរីវត្ថិ ប្រធាន Al…

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចារចិត្តក្រាបបង្គំ សម្តែងនូវការគោរពកោតសរសើរ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានលះបង់ព្រះបញ្ញាញាណ…

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៊ីណា

( រាជធានីភ្នំពេញ ) ៖ ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៊ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច…

ករណីបាញ់សម្លាប់អ្នកជិតខាងដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ សមត្ថកិច្ចចាប់ខ្លួនបានហើយនៅស្រុកអង្គស្នួល

(ភ្នំពេញ)៖ ករណីឃាតកម្មបាញ់សម្លាប់អ្នកជិតខាងក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង។ ហើយជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា…

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ២…

You missed