សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅភូមិក្នុងរាជានុកូល សង្កាត់ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង : កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអូរពងមាន់ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលមាន : ១-…
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យការឈូសឆាយរៀបចំដីឡូតិ៍សម្រាប់ចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍ជូនបងប្អូនប្រជាពលរដ្ឋក្រោយដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ
ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដឹកនាំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យដំណើរការឈូសឆាយរៀបចំដីឡូតិ៍សម្រាប់ចាប់ឆ្នោតជូនបងប្អូនប្រជាពលរដ្ឋ នៅលើអតីតទីតាំងទំនាស់ក្នុងភូមិអូរអំពិល…
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅផ្សារចាស់ ក្នុងសង្កាត់ផ្សារចាស់
ភ្នំពេញ : នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥:១០នាទីរសៀលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ប្រភេទលេងបៀរ) នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ ក្នុងផ្សារចាស់ សង្កាត់វត្តភ្នំ និងឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន…
រថយន្តដឹកថ្មមួយគ្រឿង បើកបរក្នុងល្បឿនលឿន បើកឆ្លងផ្លូវ បួងចង្កូតខ្លាំងពេក ក្រឡាប់ផ្ងារជើង ចាក់ថ្មចោលពេញផ្លូវ បង្កការកកស្ទះចរាចរណ៍
ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុនជីបម៉ុង ពាក់ស្លាកលេខភ្នំពេញ3D 0268 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នាបើកឆ្លងផ្លូវទើបធ្វើឲ្យរថយន្តបែនគេចបួងចង្កូតមកខាងឆ្វេងដៃក្រឡាប់ផ្ងាជើងចាក់ថ្មចោលពេញផ្លូវតែសំណាងមិនមានរងរបួសដល់អ្នកធ្វើដំណើរលើដងផ្លូវ តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុសម្រួលចរាចរណ៍និងប្រគល់រថយន្តឲ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯងដោយសារមិនបង្កដល់អ្នកដទៃ៕
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅចំណុច ក ដប ដែលជាព្រំប្រទល់ទឹកប្រសព្វគ្នារវាងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ
================== លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាខេត្តពោធិ៍សាត់ និងលោកជំទាវ…
សមត្ថកិច្ចបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ឡោមព័ទ្ធ ឆ្មក់ចូលបង្ក្រាបទីតាំងអគារមួយកន្លែង សង្ស័យពាក់ព័ន្ធគ្រឿងញៀន និងថ្នាំក្រវី ឃាត់ខ្លួនមនុស្សប្រុសស្រី ជាង ១០០ នាក់ នៅភ្នំពេញ
ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានបើកប្រតិបត្តិការទ្រង់ទ្រាយធំឡើងពទ័្ធឆ្មក់ចូលបង្ក្រាបទីតាំងអាគារមួយកន្លែង ដែលកំពុងតែជួសជុលកម្ពស់៤ជាន់(ខារ៉ាអូខេអិលអឹម) ស្ថិតនៅតាមផ្លូវមាត់ប្រឡាយទឹកស្អុយ(បឹងត្របែក) ក្នុងសង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។ ជម្រាបជូនថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជនជាតិចិន និងនារីជនជាតិចិននិងវៀតណាម រួមទាំងបុគ្គលិកនិងសន្តិសុខជនជាតិចិន សរុបចំនួនជាង១០០នាក់ ចំណែកវត្ថុតាងពាក់ព័ន្ធការបង្ក្រាបទីតាំងនេះ សមត្ថកិច្ចមិនបានប្រាប់ឲ្យដឹងនោះទេ ។…
ឯកឧត្តម អ៊ូច ភា នាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ចែកជូន កម្មករ កម្មការនី ដួលសន្លប់នៅរោងចក្រដេរកាបូប ហាធ័រ ចំនួន ៦៦នាក់ កំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យនាៗ
ខេត្តតាកែវ ៖ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយ លោកនាយក ប្រតិបត្តិសាខា លោក លោកស្រី សាមជិក សមាជិការសាខា លោក កៅ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ”
នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបរមី ” ។ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ” ដែលពីដំបូងឡើយគ្រោងថតផលិត ភាពយន្តភាគចំនួន ៤៤ភាគ…
សម្តេច ហ៊ុន សែន នឹងទទួលបានជ័យលាភីពានរង្វាន់សន្តិភាព«ស៊ុនហាក់»ឆ្នាំ២០២២ នៅថ្ងៃទី១២ ខែកុម្ភៈនេះ
ភ្នំពេញ៖ មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ បានរៀបចំសន្និសីទព័ត៌មានមួយនៅល្ងាចថ្ងៃទី ៧ ខែកុម្ភៈ ដោយប្រកាសពីជ័យលាភីពានរង្វាន់សន្តិភាពប្រចាំឆ្នាំ២០២២របស់ខ្លួន ។ ម្ចាស់ជ័យលាភីចំនួន ៣ ត្រូវបានប្រកាសក្នុងកម្មវិធីនេះ រួមមាន សហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca , សម្ព័ន្ធវ៉ាក់សាំង GAVI និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។…
អាជ្ញាធរជាតិអប្សរា៖ អ្នកស្រុកអង្គរតែងតែប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខជារៀងរាល់ឆ្នាំ
អាជ្ញាធរជាតិអប្សា បានអោយដឹងថាជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន។នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់អង្គរក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់អង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន ទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាលដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។ អ្នកភូមិជឿថា ការធ្វើពិធីឡើងអ្នកតា…