នគរបាល ពាក់ស័ក្តិ៥ម្នាក់ បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្ថានភាពរបួសធ្ងន់ពេក បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ
ភ្នំពេញ ៖ នៅ ថ្ងៃសុក្រ ទី១៨ខែមីនា ឆ្នាំ ២០២២នេះ នៅតាមផ្លូវ៣៧១ នៅចំណុចខាងលិចស្ថានីយ៍បូមទឹក ទី២ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នគរបាលពាក់ស័ក្តិ៥ម្នាក់បានស្លាប់ មានឈ្មោះ អ៊ុក ហឿន ម៉ាណា ភេទប្រុស អាយុ៣៣ឆ្នាំ…
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូបណ្តាលអោយនារីម្នាក់រងរបួសធ្ងន់(ព័ត៌មានបថម)
ភ្នំពេញ នៅវេលាម៉ោងប្រមាណ១២,៣០នាទីមានករណីគ្រោះថ្នាក់ចររាចរណ៍១បានកើតឡើងនៅចំណុចផ្លូវប្រសព្វ លេខ១៩៣៥និងផ្លូវលេខ ១០១៥ ឋិតនៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ រថយន្តម៉ាកstarex ពាក់ស្លាកលេខ 2AY 0387 ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនមកដល់ផ្លូវប្រសព្វមិនបានប្រុងប្រយ៏ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពាក់ស្លាកលេខ 1S. 4801 បណ្តាលអោយនារីអ្នកបើកបរម៉ូតូរងរបួសធ្ងន់(បាក់ភ្លៅខាងស្ដាំ)បញ្ជួនទៅសង្គ្រោះនៅមន្ទីរសំរាកព្យាបាល ពន្លឺ ។…
អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពេលថ្មីៗនេះថា «វាល្មមដល់ពេល ដែលយើង ត្រូវរៀបចំសណ្ដាប់ធ្នាប់ នៅក្នុង រាជធានីភ្នំពេញ.. .ឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ» ចុះហេតុអ្វី ចំណតរថយន្តឈ្នូលអាណាធិបតេយ្យនិងរថយន្តដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ក្នុងខណ្ឌដូនពេញនៅតែមាន?
ភ្នំពេញ ៖ នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុងភ្នំពេញបាន ថ្លែងថា ៖ «វាល្មមដល់ពេល ដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ ពិសេស នៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាល រាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ ល្អប្រសើរឡើង»។ សូមជម្រាបផងដែលថា រដ្ឋបាលរាជធានីភ្នំពេញ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន តាមទូរស័ព្ទ
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ គឺមានការពិភាក្សាទៅលើចំណុចជាច្រើននៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។ឯកឧត្តមប្រធានាធិបតីចិន…
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយមេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន
ភ្នំពេញ : នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ដែលជំនួបនេះ បានធ្វើឡើងនៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ក្នុងជំនួបនេះ…
ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចក្របួចបាន
(បន្ទាយមានេះជ័យ)÷លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា ដោយកំណត់មុខសញ្ញាបាន ទើបនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងឃាត់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាង ម៉្សៅក្រាមពណ៌សថ្លាចំនួន២៩កូនថង់កិប ស្មើនឹងទម្ងន់១៧,០៩ក្រាម ម៉ូតូ០១គ្រឿង ម៉ាកហុងដាMSX កែច្នៃ និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។ លោកអនុសេនីយ៍ឯក…
ជនជាតិចិនបើករថយន្តបុកខ្មែរស្លាប់ពីរនាក់នៅប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២នេះនៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រនៅ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខ ផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តលុច្សស៊ីស RX330 ពណ៌ស…
ចោរលួចដៃរហ័សម្នាក់ត្រូវម្ចាស់របស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច
ខណ្ឌដូនពេញ ជនអនាថាម្នាក់ឈ្មោះអ៊ូលាងចេងភេទប្រុសអាយុ៣៣ឆ្នាំទីលំនៅមិនពិតប្រាកដ ដែលតែងរពិសដៃលួចរបស់របរគេតាមដងផ្លូវនៅម្ដុំភូមិ៤សង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវស្ត្រីជាម្ចាស់របស់និងជាអ្នកលក់ទំនិញអនឡាញម្នាក់តាមចាប់ខ្លួនបាននៅថ្ងៃទី១៥ខែមិនាឆ្នាំ២០២២នៅពេលដែលជននោះកំពុងដើររំពៃរកមើលរបស់គេទុកប្រហែសតាមផ្លូវក្នុងបំណងទុច្ចរិត។
តាមសម្ដីស្ត្រីសូមមិនបញ្ចេញឈ្មោះជាអ្នកដឹកឥវ៉ាន់អនឡាញលក់តាមម៉ូតូដែលត្រូវជនអនាថានេះលួចឥវ៉ាន់គាត់ជាញឹកញាប់បាននិយាយថា គាត់តែងតែដឹកឥវ៉ាន់មានកាបូបនិងមួកមកឲ្យម៉ូយនៅចំណុចភូមិ៤នេះជាញឹកញាប់ ដោយទុកទំនិញខ្លះនៅលើម៉ូតូចតនៅចិញ្ចើមថ្នល់ឯរូបគាត់លើកទំនិញយកឲ្យភ្ញៀវតាមតូបដែលនៅមិនឆ្ងាយពីម៉ូតូប៉ុន្មានដែរ។តាមកាអះអាងរបស់សហត្រីនោះឲ្យដឹងទៀតថា កាលថ្ងៃទី១៤មិនាពេលយកទំនិញឲ្យគេរួចចេញមកវិញស្រាវ់តែឃើញបាត់កាបូបធំ១ដែលគាត់ចងទុកលើម៉ូតូ។គាត់ក៏បានសុំម្ចាស់ផ្ទះក្បែរនោះឆែកcamaraសុវត្តិភាព។តាមរយះរូបភាពក្នុងcamaraបានបង្ហាញឲ្យឃើញមុខអ្នកយក(លួច)របស់គាត់ ក្នុងរូបភាពដែលបានបង្ហាញឲ្យឃើញថាកាលពូថ្ងៃទី១៣មិនាជនដដែលនេះក៏ធ្លាប់បានលួចយកមួកគាត់ម្ដងរួចហើយ តែជាទំនិញតូចតាចទើបគាត់មិនចាប់អារម្មណ៍ លុះថ្ងៃ១៤មិនាគេលួចយកចំកាបូបធំដែលគាត់ត្រូវដឹកយកឲ្យម៉ូចទើបចាប់អារម្មណ៍ ដឹងថាបាត់។ បន្ទាប់ពីស្គាល់មុខអ្នកយកហើយគាត់ក៏ស្វះស្វែងតាមរកមើលស្រាប់តែប្រទះឃើញជននេះដើរឆ្វែលត្រង់ម្ដុំដែលគេធ្លាប់រកសុីបាននេះ ទើបគាត់ចាប់យកប្រគល់ជូនសមត្តកិច្ចតែម្ដង។ ដោយយល់ឃើញថាជននេះមានលក្ខិណះដូចជាមិនសូវគ្រប់ទឹកហើយជាជនអនាថាមានជីវភាពក្រីក្រផងនិងព្យសនះកម្មដែលគេបានសាងក៏តិចតួចដែរ លោកមេប៉ុស្តិរដ្ឋបាលចតុមុខក៏ឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រិត្តអំពើល្មើសតទៅទៀត ហើយដោះលែងវិញពុំបានយកទោសទណ្ឌអ្វីទេ។(អក្ខរា១០)
មានគំនិតខ្លី រត់ទៅប្រល័យសង្ខាខ្លូនឯង ព្រោះតូចចិត្ត ត្បិតប្រពន្ធទាលែង
សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត សាកសពយុវជនម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកនិងខ្សែទ្រនាប់ជើងបាតា ពណ៍ស១សរសៃរស្លាប់ក្រោមដើមអំពិលនៅក្នុងដីស្រែ១កន្លែងដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្លូវជាតិលេខ៥(ចំបង្គោលគីឡូម៉ែត្រលេខ៤)នៅវេលាម៉ោង១៦.៣០នាទី។
បន្ទាប់ដឹងដល់សមត្ថកិច្ចនិងមេភូមិគីឡូម៉ែត្រចុះមកពិនិត្យមើលទើបស្គាល់អត្តសញ្ញាណអត្តឃាតជន។
មេភូមិប្រាប់សមត្ថកិច្ចថា អ្នកស្លាប់ឈ្មោះកូយ ចន្ទវណ្ណាត់(ហៅថៃហ្គ័រ)ត្រូវជាកូនប្រសារអតីតមេភូមិគ៏ឡូម៉ែត្រលេខ៤ឈ្មោះអុឺមសុីថុន ដែលទើបទទួលមរណះភាព១០ថ្ងៃមុននេះ។
រំពេចនោះដែរកូនស្រីមេភូមិត្រូវជាប្រពន្ធអ្នកស្លាប់ក៏មកដល់កន្លែងកើតហេតុ។
គ្រាន់តែឃើញសាកសពប្ដីភ្លាមនាង(សុំមិនឲ្យបញ្ចេញឈ្មោះ)បានថ្ងួចថ្ងូរទ្រហ៊ោទួញយំសោក បោកកាយស្ដាយរូបប្ដីយ៉ាងខ្លាំង។នាងនិយាយថាឯងអើយបើដឺងថាឯងគិតខ្លីដូច្នេះ ខ្ញុំមិនធ្វើអញ្ចឹងទេ!។ពេលឮសម្ដីនេះសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលមកដល់កន្លែងកើតហេតុមុនគេក៏សួរនាងថា តើមានរឿងយ៉ាងម៉េចបានប្ដីដាច់ចិត្តមកចងកសម្លាប់ខ្លួន?។
ភរិយាសាកសពរៀបរាប់ថាប្ដីនាងមានអាយុ២៤ឆ្នាំឯនាង២៦ឆ្នាំ ពួកគេរួមរស់ជាមួយគ្នាជាង៥ឆ្នាំហើយ មានកូនស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍មានអាយុ៥ឆ្នាំហើយ ប្ដីនាងធ្វើការខាងអនឡាញក្នុងកាស៊ីណូមួយ ដែលការងារនោះគេមិនអនុញ្ញាត្តឲ្យចេញមកផ្ទះទេព្រោះខ្លាចឆ្លងកូវីត។ក្នុងអម្លុងពេលបែកដំណេកគ្នាយូរ នាងបានតាមទាន់ជាក់ស្ដែងឃើញប្ដីនាងដេកជាមួយស្រីផ្សេងធ្វើឲ្យនាងផ្ទុះភ្លើងប្រច័ណ្ឌក៏ទាមទាលែងលះជាមួយប្ដី តែប្ដីមិនព្រមលែងទេដោយបាននិយាយអង្វរថា បើបែកពីអូនបងក៏មិនរស់ដែរ។ប្រភពដដែលនេះនិយាយទៀតថាប្ដីបានតាមលួងលោមសុំជានាគ្នាវិញអស់រយះ១ខែហើយតែនាងចេះតែគេចមុខប្ដីព្រោះមិននឹកស្មានថាប្ដីគិតខ្លីដូច្នេះសោះ។ ឪពុកបង្កើតនាងទើបតែស្លាប់បាន១០ថ្ងៃឥឡូវប្ដីស្លាប់ចោលទៀតធ្វើឲ្យនាងសោកសង្រេកជាខ្លាំង។សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យសពដើម្បីបញ្ជាក់ឲ្យដឹងថាជាការធ្វើអត្តឃាតពិតប្រាកដឬយ៉ាងណា?។តាមការពិនិត្យរបស់ប៉ូលីសបច្ចេកទេសបៃអធិការដ្ឋានក្រុងប៉ោយប៉ែត សពនេះពិតជាបានធ្វើអត្តឃាតមែន ព្រោះនៅលើខ្លួននិងមុខគ្មានស្លាកស្នាមអី្វទាំងអស់ ដៃសពក្ដាប់ ប្រដាប់ភេទមានចេញទឹកកាមមកក្រៅដែលជាសញ្ញាបញ្ជាក់ថាករណីអត្តឃាតកម្ម។ការធ្វើអត្តឃាតរបស់យុវជននេះគឺដើម្បីជាសក្ខីភាពបញ្ជាក់ថាគេមិនអាចរស់បែកពីប្រពន្ធបានមែន។
ឈើប្រណិតដែលឈ្មួញលួចដឹក តាមរថយន្តធុនទេសចណ៍មួយគ្រឿង ចេញពីខេត្តកំពង់ធំ ត្រូវបានមន្ត្រីជំនាញបង្ក្រាប
ភ្នំពេញគ៖ នាថ្ងៃទី ១៥ ខែមីនា ឆ្នំា២០២២នេះ ឈើប្រណិតដែលឈ្មួញលួចដឹក តាមរថយន្តធុនទេសចណ៍មួយគ្រឿងចេញពីខេត្តកំពង់ធំ ត្រូវបានមន្ត្រីជំនាញបង្ក្រាប ខណៈពេលដែលឈ្មួញប្រុងយកមកលក់ ឲ្យដេប៉ូឈើនៅម្តុំច្រាំងបាក់ នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នៅព្រឹកនេះ ឈ្មួញបានដឹកឈើ ប្រភេទសុក្រំចំនួន ១៦កំណាត់ ប្រហែល ២ម៉ែត្រគូប តាមរយៈរថយន្តម៉ាកហៃលិនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ…