តុលាការខេត្តព្រះវិហារបានសម្រេចដោះលែងអ្នកសារព័ត៌មាន ០៨នាក់ឲ្យមានសេរីភាពវិញហើយ ដែលបាន ជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ ពីបទកំហែងយក 

ខេត្តព្រះវិហារ : សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន៨នាក់ ពាក់ព័ន្ធបទកំហែងយក ពីឈ្មោះ ហ៊ឹម ឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។

មូលហេតុឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានទាំងខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះ ហ៊ីម ឆេងហ៊ាន មេការដេប៉ូឈើ  បានប្តឹងថា ក្រុមអ្នកកាសែតទាំង ៨នាក់ជម្រិតទាលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហ៊ឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកកាសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន។

ក្រោយពេលកើតហេតុ ដោយក្រុមគ្រួសាររបស់ អ្នកសារព័ត៌មាន០៨នាក់ ស្នើសុំឲ្យជួយអន្តរាគម៍ក្នុងករណីចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន០៨នាក់ ពីបទកំហែងយក  ដើម្បីឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់ពីមានការស្នើសុំ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និងជាប្រធានសមាគមន៍អេឡិចត្រនិច AEMSJ បានដឹកនាំអ្នកសារព័ត៌មានជាច្រើនអង្គភាព ទៅកាន់ខេត្តព្រះវិហារ ដើម្បីដាក់សំណើរស្នើសុំទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង ឯកឧត្ដម ព្រះរាជអាជ្ញារង និង ឯកឧត្ដម ព្រះរាជអាជ្ញា ព្រមទាំងចៅក្រម ខេត្តព្រះវិហារ ជួយធ្វើការសម្របសម្រួល ធ្វើការដោះលែងអ្នកសារព័ត៌មាន ចំនួន០៨នាក់ ដែលរងការចោទប្រកាន់ពីបទ: “កំហែងយកលុយ ” ពីដេប៉ូឈើខាងលើ រហូតមកដល់រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ អ្នកសារព័ត៌មាន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្នុងនោះមានដូចជា៖

ទី១-ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។

ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័មាន ។

 ទី៣-ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។

ទី៤-ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរ អ្នកសាព័ត៌មាន ។

ទី៥-ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរ អ្នកសាព័ត៌មាន ។

ទី៦-ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។

ទី៧-ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។

ទី៨-ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរ អ្នកសាព័ត៌មាន។

តបតាមស្នើសុំរបស់ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV ដោយមានការយកចិត្តទុកដាក់ និង មានការសម្របសម្រួលពី ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ដែលយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងពត៌មានចាត់តាំង ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តម លី វ៉ានើហុង ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន  រៀបចំមេធាវីចំនួន២រូប ក្នុងការសម្របសម្រួល និងការពារក្ដីជូនអ្នកសារព័ត៌មាន ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈខេត្តព្រះវិហារ  ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ឯកឧត្ត យុទ្ធ ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ ឯកឧត្តម ធី សុវណ្ណថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ  លោក គឹម សំឡេង ព្រះរាជអាជ្ញារងខេត្តព្រះវិហារ  លោកវុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ   និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន ព្រមទាំង លោក យន់ មុន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ   ដែលបានជួយសម្របសម្រួល ដោះលែង អ្នកសារព័ត៌មានទាំង៨នាក់ ឲ្យមានសេរីភាពឡើងវិញ។

ហើយអ្នកសារព័ត៌មានទាំង០៨រូប សូមថ្លែងអំណរអរគុណចំពោះលោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន បានឧបត្ថមនូវថវិការ១ចំនួនដល់ក្រុមអ្នកសារព័ត៌មានទាំង៨រូបដើម្បីហូបបាយ និងជាសាហុយសំរាប់ធ្វើដំណើរមកផ្ទះវិញ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed