លោកវរសេនីយ៍ត្រី នាង ឧត្ដម ប្រធានប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង ព្រមទាំងក្រុមប្រឹក្សាសង្កាត់ ចុះត្រួតពិនិត្យរដ្ឋបាលធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ភ្នំពេញ : ថ្ងៃសៅរ៍ ២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី23 ខែតុលា ឆ្នាំ2021ដោយមានការអនុញ្ញាតិ ណែនាំពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាល ខណ្ឌពេាធិ៍សែនជ័យ បានចាត់តាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលត្រពាំងក្រសាំង ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល ដឹកនាំដោយលោក វរសេនីយ៍ត្រី នាង ឧត្តម ប្រធានប៉ុស្តិ៍ត្រពាំងក្រសាំង លោកអនុសេនីយ៍ឯក កែវ ពន្លឺ អនុប្រធានប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងក្រសាំងព្រមទាំងមន្ត្រីនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិនិងប្រជាការពារសង្កាត់ត្រពាំងក្រសាំង បានចុះត្រួតពិនិត្យចំនួន០៣គោលដៅបានចំនួន ៥៨បន្ទប់ នៅចំណុចបន្ទប់ជួល ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពេាធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជាលទ្ឋផលក្នុងការត្រួតពិនិត្យរដ្ឋបាល បន្ទប់ជួលចំនួន ៥៨បន្ទប់ ក្នុងនោះ បន្ទប់ដែលបានចាក់សេារទៅធ្វេីការងារបាត់មានប្រហែលចំនួន ៤៥បន្ទប់ ដែលមានប្តីនឹងប្រពន្ធស្នាក់នៅមានប្រហែល ១៣បន្ទប់ មនុស្សសរុបចំនួន ៤៦ នាក់ ប្រុស ២៣នាក់ ។

ឆ្លៀតឱកាសនោះផងដែរ កម្លាំងសមត្ថកិច្ចនគរបាលត្រពាំងក្រសាំងក៏បានណែនាំ ពីការចាក់ធុងបាសនៅពេលយប់ ធ្វើអោយមានសំលេងរំខាន និងបានណែនាំអោយបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាត ត្រូវចេះធ្វើអនាម័យទាំងការរស់នៅ និងការហូបចុកប្រមូលផ្ដុំមនុស្សច្រើន  ដើម្បីជៀសវាងពី  វីរុសកូវីដ១៩ ត្រូវចេះការពារកុំភ្លេច ៣កុំ៣ការពារ អនុសាសន៍របស់សម្ដេចតេជោ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed