រឿងក្ដីទំនាស់ដីទំហំ30ហិចតានៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានផ្លែមានផ្កាហើយ

បន្ទាយមានជ័យ ៖ ទីបំផុតនៅរសៀលថ្ងៃសុក្រទី២២ខែតុលាឆ្នាំ២០២១ឯ.ឧប៉ាន់ខែមប៊ុនថននាយករងខុទ្ទកាល័យសម្ដេចតេជោបានវះកាត់បញ្ចប់រឿងដីទំនាស់ទំហ៊ុំ៣០ហិកតាជូនដល់ក្រុមហ៊ុន លីអ៊ុតនី ដែលខាងភាគីលោក តាំងសុខឃី ប្រកាន់ថាដីគាត់​ តែអ្នកស្នងមរតកពីសពឯ.ឧលីអ៊ុតនី បានបញ្ជាក់ថាជាដីរបស់ក្រុមហ៊ុនលីអ៊ុតនី​  ដែលក្រុមហ៊ុនលីអ៊ុតនីទិញពីអតីតយោធិនវរះ៦៧២និង៦៧៣ទំហ៊ុំ៧១ហិកតា ហើយត្រូវបានក្រុមជនអនាធិបតេយ្យដែលមានខ្សែសង្វាក់ចាត់តាំងចូលទៅទន្ទ្រានកាន់កាប់ចាប់ពីពាក់កណ្ដាលខែកុម្ភះឆ្នាំ២០១៩។ 

នេះជាប្រសាសន៌ឯ.ឧប៉ាន់ខែមប៊ុនថនចំពោះមុខលោកឧត្ដមសេនីយ៌ទោសិទ្ធិ​  ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកវរះសេនីយ៌ឯកម៉ែន​ ភិរម្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ បានមានប្រសាសន៌ថា ដោយការទទួលស្គាល់សិទ្ធកាន់កាប់នេះត្រូវអនុវត្តន៌ជាបន្ទាន់ភ្លាមៗ​ បេីមានអ្នករារាំងត្រូវចាត់វិធានការណ៌តាមផ្លូវច្បាប់ហេីយឯ.ឧ​ក៏បានណែនាំឲ្យមន្ត្រីរដ្ឋបាលសាលាខេត្តធ្វេីរបាយការណ៌ជូននិងសូមកិច្ចសហការពីខាងអយ្យការអមសាលាដំបូងខេត្តផងដែរ។ 

ដំណោះស្រាយនេះក៏ត្រូវបានលោកតាំងសុខឃីកំពុងក្លាយជាជនរងគ្រោះត្រូវបាត់បង់ដីអស់៣០ហិកតា​ ព្រោះតែជឿអាជ្ញាធរភូមិ​ ឃុំ និងចាញ់បោកជនខិលខូចនោះ  បានព្រមទទួលយកដោយក្ដីសោមនស្សផងដែរ​ ព្រោះភាគីទំនាស់ទាំងពីរ(តាំងសុខឃី-ក្រុមហ៊ុនលីអ៊ុតនី)សុទ្ធតែទទួលស្គាល់ថាចំណាត់ការដំណោះស្រាយរបស់ឯ.ឧប៉ាន់ខែមប៊ុនថន​ ពិតជាមានតម្លាភាព​ ដែលទាំងអ្នកចាញ់និងអ្នកឈ្នះអាចទទួលយកបានដោយស្ងប់ចិត្ត។ 

បន្ទាប់ពីដោះស្រាយរឿងដី៣០ហិកតានេះរួចឯ.ឧមានប្រសាសន៌ថាឯ.ឧនឹងចុះទៅដោះស្រាយរឿងទំនាស់រវាងក្រុមហ៊ុនលីអ៊ុតនី​ និងក្រុមលោកគង់ជា​ ដល់ទីកន្លែងផ្ទាល់តែម្ដង​ ព្រោះរឿងពិតនៃទំនាស់នេះត្រូវបានឯកឧត្តម និងក្រុមការងារក្ដាប់បានអស់ហេីយគ្មានអីជាអាថ៌កំបាំងទេ៕  ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed