ខេត្តកំពត : កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ប្រុសស្រីប្រាំនាក់បានស្លាប់និងរបួសធ្ងន់ស្រាលបន្ទាប់ពីបុរសម្នាក់បើករថយន្តបុករះម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿងផ្សេងទៀតនៅលើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។

ជនរងគ្រោះមាន ១.ឈ្មោះភិន ណារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ របួសធ្ងន់,២. ឈ្មោះគូន យ៉ាន ភេទស្រី អាយុ ៣៦ឆ្នាំ ស្លាប់នៅនឹងកន្លែង,៣.ឈ្មោះគុញ រតនា ភេទប្រុស អាយុ ៥ឆ្នាំ របួសស្រាល, ៤.ឈ្មោះគុញ ជួអៀន ភេទស្រី អាយុ៣ឆ្នាំរងរបួសស្រាល។ទាំងបួននាក់ស្ថិត ក្នុងគ្រួសារតែមួយមានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ៥.ឈ្មោះស៊ាង សារ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច រងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ចំណែកអ្នកបើករថយន្តបង្កឈ្មោះ សាំង ឃី អាយុ ៤១ឆ្នាំ រស់នៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងក្នុងភូមិកំពង់ត្រាចទី១ឃុំកំពង់ត្រាចខាងកើតលើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច។ដំបូងគេឃើញបុរសម្នាក់ បានបើករថយន្តកាមរីពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK-4413ដោយល្បឿនលឿនលើផ្លូវទៅរមណីយដ្ឋាន ភ្នំកំពង់ត្រាចក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុរថយន្តបានជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1S.7392ធ្វើដំណើរដោយមនុស្សបួននាក់បណ្តាលឱ្យដេកដួល លើផ្លូវ។ ក្នុងនោះស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ចំណែកអ្នកបើកម៉ូតូរបួសធ្ងន់ ឯក្មេងប្រុសស្រីពីរនាក់ទៀតរងរបួសស្រាល។

ដោយព្យាយាមបើករត់គេច រថយន្តក៏បុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1N.1815។ អ្នកបើកបរម៉ូតូរូបនេះរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្នុងស្ថានភាពបាត់ម្ចាស់ការរថយន្តក៏រេចង្កូតទៅបុករថយន្តកាមរីមួយគ្រឿងទៀត ទើបរថយន្តបង្កក្រឡាប់ដោយខ្លួនឯងតែម្តង។ ហេតុការណ៍ដ៏រន្ធត់នេះសមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនបុរសបើករថយន្តបង្ក នាំយកទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed