ភ្នំពេញ : ដោយមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ រវាងប្ដីប្រពន្ធពីរនាក់ឈ្លោះគ្នា នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣k ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតខាងបានអោយដឹងថា ប្តីប្រពន្ធពីរនាក់មករស់នៅទីតាំងខាងលើជាយូរឆ្នាំមកហើយ ហើយមួយរយៈកន្លងមកនេះ ប្ដីប្រពន្ធទាំងពីរមានការជាមួយគ្នា មិនចុះសម្រុងដោយ ប្រពន្ធទៅធ្វើការនៅរោងចក្រ តាំងពីព្រលឹមរហូតដល់ម៉ោង ៣:០០ ទៀបភ្លឺទើបមកដល់ផ្ទះវិញ ធ្វើឲ្យប្ដី អត់ទ្រាំពុំបានក៏បានទំនាស់ពាក្យសម្ដី នឹងរើរបស់របរក្នុងផ្ទះបោះចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងមេភូមិនិងក្រុមប្រជាការពារចុះមកដល់ទីតាំងកន្លែងកើតហេតុ។
បើតាមប្រពន្ធឈ្មោះចន្ធី មុខរបរកម្មការរនីរោងចក្រ បានឱ្យដឹងថា ប្ដីរបស់ ឈ្មោះ ស៊ីណាង អាយុ៤៨ឆ្នាំ មុខរបរជាជាងដែក ទីលំនៅផ្ទះជួលទីតាំងកើតខេត្តខាងលើ ប្ដីរបស់គាត់តែងតែរករឿង និងប្រើហិង្សា មកលើគាត់ជារៀងរាល់ថ្ងៃ ធ្វើឲ្យអ្នកស្រីទ្រាំពុំបាន ក៏មានការសុំបែកទីលំនៅគ្នា ដោយមិនបានប្ដឹងផ្ដល់អ្វីទាំងអស់ទៅសមត្ថកិច្ច។
តែបើតាមលោក ស៊ីណាងបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ជារៀងរាល់ថ្ងៃប្រពន្ធរបស់គាត់តែងតែទៅធ្វើការនៅរោងចក្រតាំងពីព្រលឹមរហូតដល់ម៉ោង២ម៉ោង៣ទៀបភ្លឺទើបមកដល់ផ្ទះ ធ្វើឲ្យរូបលោកទ្រាំពុំបាន ហើយនៅថ្ងៃវេលាម៉ោងកើតហេត្តខាងលើ ប្រពន្ធរបស់គាត់ចេញមកពីធ្វើការនៅម៉ោង ៧:០០ ជាងហើយមករើអីវ៉ាន់យកទៅផ្ទះជួលនៅក្នុងបុរីលឹមជាងហាក់ដោយមិនបានប្រាប់លោកពីមូលហេតុ ទើបលោកមានការខឹងស្រវាក៏បានឬរបស់របរប្រវត្តិចោលមកក្រៅធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជិតខាននិងប្រជាពលរដ្ឋដែលនៅក្នុងភូមិ។
បន្ទាប់ពីអាជ្ញាធរភូមិនិងប្រជាការពារភូមិចុះទៅសួរនាំ ប្តីប្រពន្ធទាំងពីរមិនបានប្ដឹងផ្ដល់អ្វីសូមបញ្ចប់រឿងត្រឹមហ្នឹងហើយក៏សុំបែកផ្លូវរៀងៗខ្លួន ដោយមិនមានការប្ដឹងដល់ទៅដល់សមត្ថកិច្ចនិងមិនឲ្យមានការភ្ញាក់ផ្អើលតទៅទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងក្រសាំងសង្កាត់វាំងសាំងខណ្ឌពោធិ៍សែនជ័យទៀតឡើយ៕
https://www.rmn.asia











