ភ្នំពេញ : នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំមន្ត្រីខណ្ឌ ប្រជាការពារខណ្ឌ ប្រជាការពារសង្កាត់ទាំង១១ ចូលរួមទទួលអំណោយសម្រាប់បុណ្យភ្ជុំបិណ្ឌ នៅគណៈកម្មាធិការបុណ្យជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ឈឹនកេតនា ររដ្ឋលេខាធិការព្រះបរមរាជវាំង នៅគណៈកម្មាធិការ ។
អំណោយដែលទទួលបានរួមមាន ÷ ឃីតម្នាក់មួយកញ្ចប់(មានត្រីខ មី សារ៉ុង នំ ក្រម៉ា ស្ករស ទឹកដោះគោ និងថវិកា ៥០០០៛)។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម ប្រធានអង្គពិធីបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាការពារខណ្ឌដូនពេញ ដែលមាន លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសេីរដោយមិនខ្លាចពីការនឿយហត់ ។
អំណោយទាំងនេះជាផ្នែកមួយសម្រាប់ជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូន សម្រាប់រួមចំណែកក្នុងការលេីកទឹកចិត្តក្នុងការបំពេញកិច្ចការ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមមគ្គទេសកន៍ដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកគូសវាសប្រទេសកម្ពុជាល្បីរន្ទឺ អាចឈរជេីងជាប់លេីឆាកអន្តរជាតិ។
ជាក់ស្តែងកម្ពុជារស់នៅក្នុងសុខសន្តិភាពជាប្រទេសមានសណ្តាប់ធ្នាប់ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់ជ្រុងជ្រោយ ដោយមមិនគិតថ្លៃ ដែលប្រទេសមួយចំនួនលេីពិភពលោកមិនធ្វេីបាន ៕
https://www.rmn.asia










