ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២២នេះលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនឹងភរិយា អធិការរង ប្រធានផ្នែក និងមន្ត្រីក្រោមឱវាទ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បាននាំយកបច្ច័យនិងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វេនទី៧ នៅវត្តពោធិវាលថ្មពួក ស្ថិតនៅក្នុងភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ឆ្នាំម្តង តាមប្រពៃណីនៃព្រះពុទ្ធសាសនា និងដើម្បីជាការដឹងគុណ ឧទ្ទិសកុសល ជូនដល់បុព្វការីជន មាន មាតា បីតា ជីដូន ជីតា ញាតិការទាំង៧ សន្តាន និងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលលោកបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះ។
ក្នុងពិធីបុណ្យកាន់បិណ្ឌ៖លោកវរសេនីយ៍ឯក សៅ សារឿន ក៏បានប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី វរៈសេនីយ៍ទោ អធិការរង គ្រប់ផ្នែកជំនាញនិងនាយផ្នែក នាយរងផ្នែក និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំងប្រាំ លោកតា លោកយាយ ញាត្តិមិត្តទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
https://www.rmn.asia






