ខេត្តបន្ទាយមានជ័យ : លោកសុកចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយ សុវត្តិភាព ការធ្វើចរាចណ៍ នៅតាមផ្លូវជាតិ ត្រូវយល់ដឹងអំពីសុជីវធម៌ ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ ផ្លូវគោកឲ្យបានច្បាស់។នៅព្រឹក ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២២ នៅក្នុងបរិវេនមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីនគរចរាចរណ៍ មន្ត្រីអាវុធហត្ថ ប្រជាពលរដ្ឋ ក្មួយៗកាកបាទក្រហម បានចូលរួមផងដែរ។
លោកសុកចាន់ថា បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងទៀត ថា
ការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ វាមានសារៈសំខាន់ណាស់ដើម្បីជំនួយស្មារតីដល់ អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក។
ក្នុងនោះដោយមានការបង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញផងដែរ ក្នុងគោលបំណងបង្កើន សមត្ថភាពយល់ដឹងពីច្បាប់ ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកបើកម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរផងដែរ។
ក្នុងនោះដែរលោកលីសារីបានមានប្រសាសន៍ដែរថា អ្នកបើកបរទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកពី កក្កា៧យ៉ាងគឺ ១/ការបើកហួសល្បឿនកំណត់ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន ២/បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងឹយខ្លាំងហេវហត់ខ្លាំង ៣/ការមិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព ៤/បើកជែងគ្នាដោយខ្វះការប្រុងបករយ័ត្ន ៥/មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ៦/ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម៧/មិនបានមើលគំនូសផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណានេះកំពុងក្លាយ ជាបញ្ហដ៏ធំផងដែរ។
លោកលីសារីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មិនជារឿងការពិបាកនោះទេ បើសិនប្រជាពលរដ្ឋណាមិនបានចូលរួមគោរពច្បាប់ចរចរណ៍ ឲ្យបានគ្រប់គ្នាទេនោះគ្រោះថ្នាក់ដោយសារចរាចរណ៍ និងអាចកើនឡើងជាងមុន។ការគោរពច្បាប់ចរាចរណ៍វាមិនពិបាកនោះទេពេលដែលយើងជិះម៉ូតូ ត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នាមិនត្រូវបើកបរទាំងមានភាពស្រវឹង ជៀសវាងជិះម៉ូតូវ៉ាស្តាំ ចំពោះបងប្អូនដែលជិះរថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវមុនចេញដំណើទោះជិតឬឆ្ងាយក្តីដើម្បីសុវត្តិភាពបងប្អូន។
ក្នងឱកាសនោះ លោកលីសារីបានធ្វើការអំពអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាត្រូវ ចេះបើកបរមានការប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពជានិច្ច ពាក់ខ្សែក្រវ៉ាត់ពេលបើកបរ ត្រូវជិះប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវរក្សាទុកផ្លូវថ្មើរជើងផងដែរ ។
ក្នុងនោះលោកលីសារី សូមឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវជាតិទាំងអស់ត្រូវស្វែងយល់អំពី មាត្រាសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានច្បាស់ ១មើលសញ្ញាចរាចរណ៍ផ្លូវគោក ២សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ៣ការត្រួតពិនិត្យយានជំនិះ និងការផ្ទុកទំនិញ៤ បច្ចេកទេស និងសុវត្ថិភាពក្នុងការបើកបរផងដែរ។ចប់កម្មពិធីមានសំនួរ ចំលើយដល់អ្នកចូលរួម បើឆ្លើយត្រូវនិងសំនួរ ជូនមួកសុវត្តិ១ផងដែរ៕ដោយ:ឧត្តម
https://www.rmn.asia















