រាជធានីភ្នំពេញ : ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង២ជាងរំលងអាទ្រាតឈានចូលថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២២ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចោ១ក្រុមចូលកាច់សោយកម៉ូតូអស់ចំនួន០៦គ្រឿងបានដោយសុវត្ថិភាព ។

ប្រជាពលរដ្ឋតែងតែបានយកម៉ូតូទៅផ្ញើនៅកន្លែងចំណតម៉ូតូរបស់ក្រុមហ៊ុនផ្ទះជួលដូចសព្វដង មានសន្តិសុខយាមកិបសំបុត្រត្រឹមត្រូវ ដោយក្នុងតម្លៃម៉ូតូមួយគ្រឿង មួយពាន់រៀលក្នុងមួយថ្ងៃ ហើយសន្តិសុខដែលយាមម៉ូតូជារៀងរាល់ថ្ងៃនោះត្រូវបានគេស្គាល់ថា ឈ្មោះ លី ឡន ភេទប្រុសអាយុ ប្រហែល៥០ ឆ្នាំជាង មុខរបរសន្តិសុខយាមម៉ូតូឱ្យក្រុមហ៊ុនផ្ទះជួល សិនចូវ ស្ថិតក្នុងទីតាំងខាងលើ ជារៀងរាល់ថ្ងៃគាត់តែងតែធ្វើការសម្រាកនៅទីនោះជាប្រចាំ។

លុះនៅក្នុងចំណុចចន្លោះម៉ោង ១:៤៥នាទី អាធ្រាតយប់ គាត់ក៏បានសម្រាន្តលក់មួយភាំងមួយស្រាប់តែភ្ញាក់ឡើងបាត់ម៉ូតូប្រជាពលរដ្ឋចំនួន០៦គ្រឿង ពួកគាត់មានការស្រឡាំងកាំងស្លន់ស្លោផ្អើលឆោឡោ ទើបដឹងដល់ម្ចាស់ម៉ូតូទាំង០៦គ្រឿងនោះតែម្តង ។

ពេលព្រឹកឡើងក៍បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅទី១ក៏បានមកដល់កន្លែងកើតហេតុ បានសាកសួរទៅលោក លី ឡន ដែលជាសន្តិសុខយាមម៉ូតូនៅទីនោះ ក៏បានរៀបរាប់ថាម៉ូតូដែលចោលួចចូលកាច់កយកនោះដូចគាត់បានរៀបរាប់ខាងលើពិតមែន។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការ បញ្ជូនសន្តិសុខរូបនោះទៅប៉ុស្តិ៍នគរបាលចោមចៅទី១រួមទាំងម្ចាស់ម៉ូតូទាំង៦ទៀតផងដើម្បីធ្វើការសាកសួរបន្ត ដើម្បីរកមូលហេតុ ស្វែងរកជនល្មើស ងាយស្រួលកំណត់ មុខសញ្ញា ។

គួររំលឹកផងដែរថា ប្រជាពលរដ្ឋនៅទីនោះពិតជាមានការហួសចិត្តយ៉ាងខ្លាំង ទៅលើកងសន្តិសុខការពារនៅទីនោះ បន្ទាប់ពីការបាត់បង់ម៉ូតូ៦គ្រឿងរួច សូម្បីក្រុមអ្នកសារព័ត៌មានចូលទៅផ្តិតរូបភាពក៍សន្តិសុខការពារក្រុមហ៊ុនផ្ទះជួលខាងលើនោះក៍មិនបានផង ចុះហេតុអីមានសន្តិសុខយាមទាំងយប់យាមទាំងថ្ងៃនៅតែមានចោរចូលលួចដល់ខាងក្នុងដែលមានសោពីរបីជាន់ទៀតផង ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្នឹងជាច្រើនបានខ្សឹបប្រាប់អង្គភាពសារព័ត៌មាន Raksmey News ថា ករណីដែលមានចោរលួច ចោរឆក់ ចោរប្លន់ ក្មេងទំនើងគ្រឿងញៀន បងតូចបងធំ គឺបណ្ដាលមកពីមានបនល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ។

ប្រជាពលរដ្ឋសំណូមពរសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយពិនិត្យមើលភូមិឃុំសង្កាត់ដើម្បីសុវត្ថិភាពទាំង ៧ចំណុចរបស់សម្ដេចក្រឡាហោមសខេងដែលបានមានប្រសាសន៍ដាក់ជូនទៅឲ្យមន្ត្រីក្រោមឱវាទ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed