RMN News >ចេញផ្សាយថ្ងៃទី 07/09/2022
ភ្នំពេញ ៖ ពលរដ្ឋ សង្ស័យ​លោកអធិការ​ និងលោកមេប៉ុស្តិ៍​ ខណ្ឌឬស្សីកែវ​ បានទទួល​លាភ​ ពីបនល្បែងស្ទូច​ និងអាប៉ោង​ ដុះស្លែ ទេីបមិនបង្រ្កាប​ ! បនល្បែងស្ទូច​ប្រេងកូឡា​ និងអាប៉ោង ដុះស្លែមួយកន្លែងនេះ លេងប្រចាំ​ រាប់ខែរាប់ឆ្នាំ​ មេបេីកតុង​ឈ្មោះខ្លា រត់ការបង់អោយអាជ្ញាធរ​ និងសមត្តកិច្ច​ ដែលមានទីតាំង​ នៅម្តុំស្ថិតនៅផ្លូវចូលផ្ទះយាយភូ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បេីយោងតាមប្រភពព័ត៌មាន​ បានអោយដឹងថា​ : មេវង់ល្បែងបានរតការបង់អោយលោកមេប៉ុស្តិ៍​ទួលសង្កែ នង​ សាប៊ុង​ និងលោក​ ហ៊ាង​ ថារ៉េត​ អធិការខណ្ឌឬស្សីកែវ​ ទេីបល្បែងនេះ​ គេប្រព្រឹត្តទៅបានយ៉ាងរលូន ហើយឥឡូវតាំងពីមានសារព័ត៌មានចុះជាហូរហែមកទីតាំងខាងលើបានប្ដូរមកចាប់លេងតាំងពីម៉ោង៣:៣០នាទីល្ងាចរហូតដល់១០:៣០នាទីយប់ លេងយ៉ាងរំភើយដោយមិនខ្លាចសមត្ថកិច្ចឡើយ។

ជុំវិញករណីល្បែងខាងលេីនេះ​អង្គភាពសារព័ត៌មានយើងបាន ទាក់ទង លោក​ ហ៊ាង​ ថារ៉េត​ អធិការខណ្ឌឬស្សីកែវ​ មិនអាចសុំធ្វេីការបំភ្លឺបានទេ​ ដោយទូរស័ព្ទ​ ក្រៅតំបន់សេវាចំណែកលោក នង សាប៊ុង មេប៉ុស្តិ៍ទួលសង្កែក៏មិនមានការឆ្លើយតបតាមរយៈតេឡេក្រាមឡើយ។

ហើយអង្គភាពសារព័ត៌មាន Raksmey News /RMN News បានទាក់ទងតាមទូរសព្ទ ទៅលោកស្រី រាជ ជារឿន ចៅសង្កាត់ទួលសង្កែទី១ បានអោយដឹងថា: កន្លែងហ្នឹងបើកលេងពិតប្រាកដមែន លោកស្រីបានឲ្យកម្លាំងប្រជាការពារចុះទៅ មួយដងរួចមកហើយព្រមទាំងធ្វើកិច្ចសន្យានឹងចាប់យក កៅអីតុល្បែងទៀតផង ហើយពិបាកធ្វើការជាមួយកម្លាំងប៉ុស្តិ៍ប៉ូលីស កន្លងមកបានកម្លាំងប្រជាការពារ នៅក្នុងសង្កាត់ចុះធ្វើកិច្ចការផ្សេងៗ ព្រោះជាខ្សែទទឹងខ្សែបណ្ដោយ !!!!

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ពលរដ្ឋលេីកឡេីងថា​ រាល់បទល្មេីសផ្សេងៗ​ ដែលកេីតឡេីងដូចជា​ ៖​ ចោរ​ លួច​ ឆក់​ ប្លន់​ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ​អំពីបទល្មេីសល្បែងសុីសង​ខុសច្បាប់នេះឯង​ ។
ប្រភពបានបន្តថា​ ទីតាំងអាប៉ោងខាងលេី​ បេីកលេងជារៀងរាល់ថ្ងៃ​មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន​ កុះករ​ លេលេងចាញ់ឈ្នះ រាប់លាន​រៀល​ អ្នកខ្លះអស់លុយ​ អ្នកខ្លះអស់ម៉ូតូ​ ដល់ផ្ទះ​បង្កបញ្ហានៅក្នុងគ្រួសារ​ ។

ប្រជាពលរដ្ឋ​ ទទូចស្នេីរសុំ​ដដល់ លោក ឃួន ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ និង​ លោក​ ស ថេត ស្ស្នងការនគរបារាជធានីភ្នំពេញ មេត្តាមានវិធានការទប់ស្កាត់និង​បង្ក្រាប​ បនល្បែងសុីសង​ ខុសច្បាប់ទាំងនេះផង។

អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕ដោយ : N7
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed