ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា(KOICA) ឯកឧត្តម អុឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងលោក ស៊ុន រ៉ាវឿន តំណាងប្រធានក្រុមហ៊ុនហុីយ៉ាន់ដាយ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្សចំនួន ១០០ នាក់ និងសាលារៀនចំនួន០៣ នៅក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អំណោយឧបត្ថម្ភរបស់ KOICA និងក្រុមហ៊ុន ហុីយ៉ាន់ដាយ បាននាំយកមកចែកជូនសិស្សានុសិស្សក្រីក្រតស៊ូរៀនសូត្រចំនួន ១០០នាក់ មកពីសាលាបឋមសិក្សាតាឡំ បឋមសិក្សាចុងគោក និងសាលាបឋមសិក្សាព្រះស្រែ សម្ភារៈអំណោយចែកជូនរួមមាន កង់១០០ កាបូបសិស្ស១០០ សៀវភៅ ៥០០ក្បាល ប៊ិច ១០០ដើម ថ្នាំដុសធ្មេញ ១០០ ច្រាស់ដុសធ្មេញ ១០០ សៀវភៅរឿងនិទានផ្សេងៗ ១០០ក្បាល វចនានុក្រមសម្តេចជួនណាត ៣ក្បាល ភូគោល៣ និងម៉ូទ័របូមទឹក ១សម្រាប់ស្រោចកូនឈើ ដែលត្រូវដាំចប់កម្មវិធី ២៥០ដើម៕
https://www.rmn.asia