ភ្នំពេញ : ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំងអាណត្តិទី៥ ដែលបង្កើតឡើងដោយប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដោយសារមានការចង្អុលបង្ហាញពីសាលារាជធានីភ្នំពេញក៏ដូចជាការចង្អុលបង្ហាញពីលោក សក់ កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងារសង្កាត់ត្រពាំងក្រសាំង ដែលមាន លោក សែម ចាន់ដារា ប្រធានភូមិ លោក ជឹម ចន្ថា អនុប្រធានភូមិ ក្រុមប្រឹក្សាសង្កាត់ប្រជាការពារ ដឹកនាំដោយលោក ចាន់ ភារ៉ា ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត បានចុះទៅត្រួតពិនិត្យផ្លូវដែលកំពុងសាងសង់ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជូនដល់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

លោក ចាន់ ភារ៉ា ដែលជាក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង និងក្រុមការងារដែលបានចុះទៅពិនិត្យស្ថានភាពផ្លូវដែលកំពុងកសាងថ្មី ជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងក្រសាំងហើយ បានឱ្យដឹងថា : ការកសាងផ្លូវថ្មី ផ្លូវលេខ១៣១A៦និង១៣១A៥ ដោយចាក់បេតុង ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានប្រវែង៦៨៥ម៉ែត្រការ៉េព្រមទាំងផ្លូវលេខ១៣៨Kមានប្រវែង២៧១០ម៉ែត្រការ៉េ ទទឹង៨ម៉ែត្រការ៉េ កំរាស់២តឹក ។

លោក ចាន់ ភារ៉ា ក្រុមប្រឹក្សា តំណាងឲ្យលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានបញ្ជាក់បន្ថែមទៀតថា ផ្លូវដែលលោកទទួលបានពីសាលារាជធានីភ្នំពេញតាមរយៈសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងផ្លូវថ្មីជូនប្រជាពលរដ្ឋមានចំនួន០៥ខ្សែ ហើយផ្លូវដែលបានកសាងថ្មីរួចរាល់មុនបុណ្យភ្ជុំបិណ្ឌ ក្នុងសង្កាត់ត្រពាំងសាំង ហើយផ្លូវដែលកំពុងកសាងគឺផ្លូវលេខ១៣១A៥ ១៣១A៦ និងផ្លូវលេខ១៣៨K កំពុងកសាង០៣ ខ្សែ និងធ្វើការកសាងថ្មីបន្តបន្ថែមទៀតនៅក្នុងភូមិក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តែបើតាមលោក ជីម ចម្ងាយ អនុ ប្រធានភូមិត្រពាំងក្រសាំងបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា : ផ្លូវ០៣ខ្សែ ដែលកំពុងតែកសាងថ្មីនេះ ពីមុនមកពិបាក ប្រជាពលរដ្ឋនៅក្នុងភូមិក៏ដូចជាប្រជាពលរដ្ឋក្នុងសង្កាត់ត្រពាំងក្រសាំងពិបាកក្នុងការធ្វើដំណើរ ជាពិសេស ក្មួយៗដែលកំពុងតែសិក្សា ពិបាកធ្វើដំណើរក្នុងការទៅសាលារៀន ក៍ដូចជាអាជីវករប្រកបរបររកស៊ី ព្រមទាំង បងប្អូនដែលធ្វើដំណើរតាមផ្លូវនេះមានការពិបាក ហើយឥឡូវនេះក្នុងភូមិរបស់លោកទទួលបានផ្លូវថ្មីចំនួន០៥ខ្សែ ពីសាលាខណ្ឌពោធិ៍សែនជ័យ តាមរយៈសាលាសង្កាត់ត្រពាំងក្រសាំង និងមានបន្ថែមបន្តបន្ទាប់ទៀត។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងក្រសាំងបានឱ្យដឹងថា ពួកគាត់ត្រែកអរ សប្បាយចិត្តណាស់ ដោយទទួលបានផ្លូវថ្មី ធ្វើដំណើរក៏ស្រួល ការរកស៊ី បើកអាជីវកម្មអ្វីក៏បាន មានផលប្រយោជន៍សំខាន់ណាស់សម្រាប់ពួកគាត់ ។

ប្រជាពលរដ្ឋក្នុងភូមិត្រពាំងក្រសាំង ក៍ដូចជាក្នុងសង្កាត់ត្រពាំងក្រសាំងទាំងមូលបានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ អភិបាលរាជធានី អភិបាលខណ្ឌ ក្រុមការងារសង្កាត់ត្រពាំងក្រសាំង ដែលបានយកចិត្តទុកដាក់ ក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាបិតាស្ថាបនិតសន្តិភាព ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសម្បូររុងរឿង៕N7
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed