ភ្នំពេញ : នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ សីហា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧និងផ្នែកនៃអធិការដ្ឋានខណ្ឌចេញល្បាតពួនស្ទាក់ឃ្លាំមើល បង្ការ បង្ក្រាប បទល្មើស លួច ឆក់ ប្លន់ ក្រុមក្មេងទំនើង តាមដងផ្លូវសាធារណៈ ដេីម្បីការពារសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃាត់បានភ្លាមៗ។
វត្ថុតាំងដកហូតរួមមាន ៖ ម៉ូតូចំនួន០២គ្រឿងជារបស់ជនសង្ស័យធ្វើសកម្មភាព និង ទូរស័ព្ទដៃរបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌពោធិ៍សែនជ័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
https://www.rmn.asia