ខេត្តក្រចេះ៖ ហេតុការណ៍គ្រោះថ្នាក់នេះ បន្ទាប់ពីពួកគេស្រវឹងស្រា បើករថយន្តឆ្លងកាត់ទំនប់បង្ហៀរ ស្របពេលមេឃភ្លៀងខ្លាំង ទឹកជន់ឡើង ហូរប៉ើងរថយន្តធ្លាក់ពីលើទំនប់ ចូលប្រឡាយ កួចលិចបាត់ ព្រឹកឡើងទើបរករថយន្តឃើញនិងស្ទូចឡើងគោក។ បានកើតឡើង ត្រង់ចំណុចទំនប់ទឹកបង្ហៀរ”ថ្ពង”ស្ថិតនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មនុស្សម្នាក់បានបាត់ខ្លួន រកសាកសពមិនទាន់ឃើញ ខណៈ៣នាក់ទៀត រងរបួសកំពុងជួយសង្គ្រោះ ។
ជនរងគ្រោះមានគ្នា៤នាក់ ៖
ទី១/.ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(ជាអ្នកបើកបរ)រងរបួសស្រាល។
២/.ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ)រងរបួសស្រាល។
៣/.ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល។ ទាំង៣នាក់ខាងលើបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
៤/.ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ កំពុងបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។
នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានផឹកស្រានៅផ្ទះ។ លុះយប់បន្តិច ក៏បែកគំនិតនាំគ្នាទៅច្រៀង KTV ដោយបើករថយន្តកាត់ទំនប់ទឹកបង្ហៀរ”ថ្ពង ”ប៉ុន្តែទឹកមិនទាន់ហូរខ្លាំងទេ។
ជាមួយគ្នានោះ ភ្លៀងបានបន្តធ្លាក់ឥតឈប់ បណ្ដាលឱ្យទឹកទំនប់បង្ហៀរ”ថ្ពង”ចាល់ឡើងនឹងហូរខ្លាំង។ រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះបានបើករថយន្តចេញពី KTV ក្នុងបំណងមកផ្ទះរបស់ខ្លួន។ លុះដល់ចំណុចកើតហេតុ ស្រាប់តែទឹកហូរប៉ើងរថយន្ត ធ្លាក់ពីលើទំនប់លិចបាត់តែម្ដង។
ដោយក្នុងពេលនោះជនរងគ្រោះ បីនាក់ បានដោះខ្លួនចេញរួច ខណៈម្នាក់ទៀតឈ្មោះ ទិត្យ មេសា លិចទៅជាមួយរថយន្ត។ លុះដល់ព្រឹកឡើង សមត្ថកិច្ចពលរដ្ឋរួមនិងក្រុមគ្រួសារ រករថយន្តឃើញនិងស្ទូចឡើងគោកផងដែរ។ ដោយឡែងជនរងគ្រោះឈ្មោះ ទិត្យ មេសា សមត្ថកិច្ចជំនាញនិងសាច់ញាតិកំពុងស្វែងរកសព៕
https://www.rmn.asia


