https://www.rmn.asia
ខេត្តមណ្ឌលគិរី ÷ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ ពិតជាសាហាវព្រៃផ្សៃពេកហើយ ពួកមេឈ្មួញ បានបង្ករភាពអសន្តិសុខ នៅតាមតំបន់ព្រំដែន ដោយឈ្មួញប្រកបរបរ រកស៊ីទុច្ចរឹត នាំទំនិញរត់ពន្ធឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម បាននាំគ្នាព្រួតវាយតប់អ្នកសារព័ត៌មាន តាំងពីឃុំគ្រញូង ដេញតាមវាយ ប៉ុនប៉ងធ្វើមនុស្សឃាត រហូតដល់ទឹកដីស្រុកកែវសីមា មិនបានសម្រេច តែត្រូវបានកម្លាំងសម្ថកិច្ចស្រុកកែវសីមា ជួយអន្តរាគមន៍ទាន់ពេល!

ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២
លោកហង្ស សំណាង ដែលគេស្គាល់ច្បាស់ថា អ្នកឡាយព័ត៌មានដ៏ល្បី រួមទាំងអ្នកសារព័ត៌មានយើង ៣រូបទៀត ត្រូវបានជនមិនស្គាល់មុខ តាមប៉ុនប៉ងធ្វើមនុស្សឃាត នៅវេលាយប់ថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល៧យប់ ។

តាមប្រភពព័ត៌មានបានដឹងថា លោក ហង្សសំណាងនឹងក្រុមរបស់លោក បានចុះទៅយកព័ត៌មាននិង live ក្នុងទឹកដីស្រុកស្នួលមួយរយៈកន្លងមក ដោយលោកបានឡាយព័ត៌មាន ស្ដីអំពីបញ្ហាជ័រទឹកគេចពន្ធនាំចូលទៅប្រទេសវៀតណាមតាមច្រកតំបន់ជ័យឃ្លាំង ចំណុចច្រកកាបី ភូមិកាបី ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្ត ក្រចេះ ដោយមានមូលហេតុថា ជ័រទឹកនាំចូលទៅប្រទេសវៀតណាមតាមច្រកតំបន់ជ័យឃ្លាំង ការបីនោះខុសច្បាប់ ដោយមិនមានការបង់ពន្ធ ចូលរដ្ឋឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់នោះទេ ដោយលោក ហង្ស សំណាងបានលើកហេតុផលថា ធ្វើឲ្យបាត់ បង់ថវិការជាតិ ចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើនក្នុងមួយខែៗ រហូតដល់ រាប់សិបម៉ឺនដុល្លារឯណោះ។

ដូច្នេះហើយទើបលោកហង្ស សំណាង បានធ្វើការ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ស្រុកស្នួលដើម្បីមានចំណាត់ការ ទៅលើមេឈ្មួញរកស៊ី នាំជ័រគេចពន្ធទាំងនោះ ក៏ប៉ុន្តែហាក់បីដូចជាមិនមានការសហការឬធ្វើការបង្ក្រាបនោះទេ ដូច្នេះហើយធ្វើឱ្យលោក ហង្ស សំណាង បានធ្វើការឡាយព័ត៌មាននេះដដែលៗ ជិតកន្លះខែមកហើយក្នុងទឹកដីស្រុកស្នួល នៅត្រង់ចំណុច ជាប់ពាក់ព័ន្ធខាងលើនេះ ។

ស្រាប់តែ ជាក់ស្ដែងនៅយប់ថ្ងៃទី 16 ខែសីហា ឆ្នាំ 2022 វេលាម៉ោងប្រហែល៧យប់ មានក្រុមឈ្មួញដឹកជញ្ជូនជ័រទឹកគេចពន្ធទាំងនោះ បានប្ដូរទិសដៅដឹកជរ័ទឹកឆ្លងដែន តាមច្រកតំបន់ការពារព្រំដែន ដេ១៦ វិញម្ដង គឺស្ថិតនៅក្នុងឃុំក្រញូងសែនជ័យស្រុកស្នួល ដដែល ។ ហើយពេលនោះក្រុមលោក ហ្សង សំណាង បានទទួលដំណឹងនេះភ្លាម ក៏បាននាំគ្នាមកធ្វើការឡាយទាំងយប់ទៀត ធ្វើឲ្យពួកក្រុមឈ្មួញដែលរកស៊ី ដឹកជញ្ជូនជ័រទឹកនោះ ខឹងសម្បាយ៉ាងខ្លាំង រហើយក៏បាននាំគ្នា ធ្វើសកម្មភាពយកឡានមកបិទផ្លូវ មិនអោយក្រុមឡានលោក ហង្សសំណាង ចេញក្រៅបាននោះទេ ដោយយកឡាន ២ គ្រឿងមកបិទផ្លូវ ពេលនោះដែរក្រុមឈ្មួញបានបានយកប្រនង់ដែក គុប និងវ៉ៃឡាន លោក ហង្សសំណាង ហើយក្រុមឧក្រិដ្ឋជន ដៃដល់បានដេញតាមវ៉ាយ លោកហង្ស សំណាងពីចំណុចទឹកដី គ្រញូងងសែនជ័យ ក្នុងស្រុកស្នួល រហូតដល់ទឹកដី ស្រុកកែវសីមា គឺពិតជាសាហាវបំផុត ដេញតាមរហូតដល់មុខអធិការដ្ឋាននគរបាលស្រុកកែវសីមាខេត្តមណ្ឌលគិរី តែម្ដង ។

ពេលនេះក្រុមឧក្រិដ្ឋជនដែលជា ជនដៃដល់ ដែលតាមប៉ុនប៉ង ធ្វើមនុស្ស ឃាតយ៉ាងសាហាវ ទៅលើលោកហ្សង សំណាង និងក្រុមការងារ ត្រូវបានសមត្ថកិច្ច កម្លាំងអធិការដ្ឋាន នគរបាល ស្រុកកែវសីម៉ា ធ្វើការស្ទាក់ចាប់បានទាន់ពេល រថយន្តពួកជនដៃដល់ចំនួន ២ គ្រឿង និងចាប់មនុស្សបានចំនួន៣នាក់ទៀតផង។ ខណ:ពេលនេះ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាល ស្រុកកែវសីមា បាននាំជនសង្ស័យទាំងបីនាក់មកសាកសួរ នៅអធិការដ្ឋានស្រុកកែវសីមាដើម្បីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

    សូមបញ្ជាក់ផងដែរថា ពេលនេះក្រុមអ្នកសារពត៌មានយើង ទាំង៣នាក់ខាងលើ មិនមានអ្នកណាម្នាក់ មានគ្រោះថ្នាក់ ដល់អាយុជីវិត ឬមានរបួសស្នាម អ្វីនោះទេ គ្រាន់តែភិតភ័យខ្លាំងភ្នែកកញ្ចឹងក និងព្រលឹងចុះស៊ីព្រលឹតម្ដងៗតែប៉ុណ្ណោះ។ យោងតាមប្រភពពីមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកកែវសីមា បានខ្សឹបប្រាប់ថា÷ សូមឲ្យក្រុមអ្នកសារព័ត៌មានយើង តស៊ូអត់ធ្មត់ ដើម្បីរង់ចាំព្រឹកស្អែក ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ ដើម្បីសាកសួរពួកជនសង្ស័យទាំង៣ក្បាលខាងលើ ចាត់ការបន្តនិត្តិវិធី ឱ្យបានធ្ងន់ធ្ងរ ទៅតាមផ្លូវច្បាប់ជាធរមាន៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed