ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​:៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ មានហេតុការណ៍​​ខាងលើ​នេះ​បានបង្ក​ការ​ភ្ញាក់​ផ្អើល​​កើតឡើង ស្ថិត​នៅ​ក្នុងភូមិ គ្រឹះ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្ភ្នំពេញ។

ជន​រង​គ្រោះ​រូប​នោះ​ភ្លាម​ៗ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវ​បាន​សមត្ថកិច្ច​ រួម​ទាំង​អាជ្ញាធរនាំ​គ្នាយក​គ្រឿងចក្រ​កកាយ​យក​ចេញ​ និង​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ក្រាំងធ្នង់​ ដើម្បី​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ។

​តាម​​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ក្រុម​ជាង​បាន​ចាក់​ប្លង់​សេ​ពិ​​តាន​ វេរ៉​ងដា​ នៅ​មុខ​ភូមិ​គ្រឹះ​ខាងលើ និង​រួចរាល់​​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹកហើយ​កម្មករ​រង​គ្រោះ​កំពុង​តែ​វី​បេតុង​ឱ្យ​ស្មើស្រាប់តែ​បាក់​កាច់​ជើង​សសរ និង​​រន្ទា​បណ្តាល​ឱ្យ​ធ្លាក់​កម្មករ​រូប​នោះ​កប់​នៅ​ក្នុង​បេតុងដែល​ទើប​ចាក់​រួច​ ។ ​ភ្លាម​ៗនោះ​ កម្មករ​ផ្សង​ទៀតមិន​អាច​ជួយ​សង្គ្រោះ​បានឡើយ​ក៏​បាន​រាយការណ៍​ទៅ​ម្ចាស់​ការដ្ឋាននាំឱ្យបង្កការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ចនិងអាជ្ញាធរ​ចុះ​ទៅជួយ​​អន្តរាគមន៍ដោយ​យក​គ្រឿងចក្រ​ទៅ​កកាយដើម្បី​យក​សព​ជនរងគ្រោះ​​ចេញ​។

ដោយគិតមកត្រឹមវេលា​ម៉ោង​ជាង​​៣រសៀលថ្ងៃ​​ដដែល​នេះជន​រង​គ្រោះដែលបាត់បង់ជីវិតត្រូវគេស្គាល់​​ឈ្មោះ ភិន សា​រ៉ុ​ន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជា​មេជាង​សំណង់ មាន​លំនៅ​ភូមិ​ដូង ឃុំ​ដូង ស្រុករ​មាស​ហែក ខេត្តស្វាយរៀង​ ។

តាម​​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​បន្តទៀត​​ថា ការដ្ឋាន​ភូមិ​គ្រឹះ​​ខាងលើ​នោះបាន​ដំណើរការ​សាងសង់ ប្រមាណ​ជាង​១​ឆ្នាំ​ហើយ ដោយ​សង់​បាន​គ្រោង និង​រៀប​ឥដ្ឋ​រួច​ហើយក៏បាន​ចាក់​ពិ​តាន​​វេរ៉​ង់​ដា​នៅ​ផ្នែក​ខាង​មុខស្រាប់តែ​ខុស​បច្ចេកទេស​បណ្តាល​អោយ​បាក់​ធ្លាក់​ពិ​​តាន​បែបនេះ​​តែ​ម្តង ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed