ខេត្តរតនគិរី : កាលពីថ្ងៃទី08 ខែសីហា ឆ្នាំ2022នេះ ផ្ទុះរឿងមាន់ជល់ចាក់ភ្នាល់លុយរាប់លានរៀល ហើយម្ចាស់បនល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ ដែលគេបញ្ជាក់ថាបានបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធតាំងពីមូលដ្ឋាន ចាប់ពីប៉ុស្តិ៍រហូតដល់អធិការស្រុកអូរជំរួមទាំងខេត្ត។
ពាក់ព័ន្ធ នឹងការបែកធ្លាយពីក្រុមម្ចាស់ទីតាំងមាន់ជល់តាមអនឡាញបែបនេះ គឺបណ្តាលមកពីសមត្ថកិច្ចមួយចំនួនតូច ទៅទាលុយមាន់ជល់តាម អនឡាញ មិនចេះឈប់ មិនចេះចប់។ បច្ចុប្បន្ន ពាក់ព័ន្ធច្បាប់ល្បែង(ឡូតូ)ជាច្រើនកន្លែងម្ចាស់ដែលមានច្បាប់(ឆ្នោតឡូតូ)ទាំងនេះ ភាគច្រើនពួកគាត់លួចបើកមាន់ជល់ភ្នាល់លុយតាមទូរទស្សន៍ អនឡាញ ជ្រក់ក្រោមច្បាប់ល្បែងឆ្នោតឡូតូអនឡាញ។
ករណីខាងលើនេះ ច្បាប់ឡូតូចំនួន២សន្លឹក របស់ក្រហ៊ុន អនឡាញ់ ទាំងពីនេះម្ចាស់បនល្បែងបានទទួលស្គាល់ថា ជាច្បាប់អនុញ្ញាតឆ្នោតឡូតូ គ្មានសុពលភាពដែលបានអនុញ្ញាតពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ លេខ:213.សហវ.អឌហ ដែលជាអាជ្ញាបណ្ណឆ្នោត របស់ក្រុមហ៊ុម អេវើរី ប្រាយ រីច ត្រេឌឹង ខមភេនី អិលធីឌី អាជ្ញាបណ្ណនេះមានសុពលភាពត្រឹមតែថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០តែប៉ុណ្ណោះ។
ចំណែក អាជ្ញាបណ្ណឆ្នោត ឡូតូ របស់ក្រុមហ៊ុន ស៊ីន នីវ អ៉ីនវេសមេន ឯ.ក (HSI NIU INVESTMET.LTD) អាជ្ញាបណ្ណមួយនេះមានសុពលភាពថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ប៉ុណ្ណោះ។ ពាក់ព័ន្ធ នឹងអ្នកគ្រប់គ្រងល្បែងស៊ីសង មាន់ជល់ ទូរទស្សន៍អនឡាញជ្រក់ក្រោមច្បាប់ ឡូតូ នៅខេត្តរតនគិរី ឈ្មោះ រិទ្ធ (ហៅសិទ្ធ)ដែលបានផ្ទុកបទល្មើសមាន់ជល់ តាមអនឡាញទាំងនេះ នៅចំណុចភូមិ-ឃុំ ខាងលើ និងមានទីតាំងជាច្រើនទៀត នៅតាមបណ្តាស្រុកទាំង០៨ ក្នុងខេត្តរតនគិរី រួមទាំងក្រុងបានលុងខេត្តរតនគិរី ជាដើម។
យ៉ាងណាក៏ដោយ ក្រោយពីមានសេចក្តីរាយការណ៍ទៅលោក ហុង គឹមសេង អធិការរដ្ឋាននគរបាលស្រុកអូរជុំខេត្តរតនគិរី នៅរសៀលថ្ងៃទី០២ សីហាម្សិលមិញ រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ក៍គេមិនទាន់ឃើញសមត្ថកិច្ចនគរបាលស្រុកអូរជុំ ចុះទប់ស្កាត់ និងបង្ក្រាបបនល្បែងស៊ីសងល្មើសច្បាប់ នៅចំណុចផ្សារបរញ៉ុក ភូមិបរញ៉ុកឃុំសាម្គី ស្រុកអូរជុំនេះនៅឡើយ៕
https://www.rmn.asia