https://www.rmn.asia / Raksmey News / RMN News ចុះផ្សាយថ្ងៃទី 05 ខែ​សីហា ឆ្នាំ2022 ម៉ោង 9:46 ព្រឹក

បន្ទាយមានជ័យ ៖ ថ្មីៗនេះអាជីវករ និងពលរដ្ឋខ្មែរដែលឆ្លងកាត់ដែនចេញចូលប្រទេសសៀម តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលាតត្រដាងអំពើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះ។

ភាពមិនប្រក្រតីសម្រាប់ប្រជាជនកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ដែលកាន់ ប័ណ្ណ ឆ្លងដែនកម្ពុជា ថៃ បោះត្រាចេញ ចូល១ដងត្រូវបង់លុយ ការបង់លុយនេះអាចស្នាក់នៅក្នុងទឹកដីថៃបាន២យប់ ៣ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។

ចំណែកប្រជាជនថៃចូលមកកម្ពុជា ហើយអាចស្នាក់នៅក្នុងទឹកដីខ្មែរមានការអនុញ្ញាតឲ្យប្រជាជនសៀម ស្នាក់នៅក្នុងទឹកដីខ្មែរបាន១សប្ដាហ៍ ដែលប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតថារឿងអយុត្តិធម៌សម្រាប់អាជីវករលក់ ផ្សាររ៉ូងក្លឿប្រទេសថៃ។

ពេលថ្មីៗនេះឃើញផេករបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារផងដែរ ដែលជាការសំណូមពរពីប្រជាពលរដ្ឋ និងជាអាជីវករលក់ផ្សាររ៉ូងក្លឿប្រទេសថៃសុំឲ្យមានភាពស្មើគ្នាចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា.ថៃ។

ជាក់ស្ដែងនៅ ក្រុងប៉ោយប៉ែត ថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរពាក់ព័ន្ធ ជាមួយភាគីថៃជាប់ព្រំដែនជាមួយគ្នាបានល្អ រវាងកម្ពុជានិងថៃទើបនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះតទៅសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា&ថៃ (Cambodia-Thailand Border Pass) ខាងភាគីអន្តោរប្រវេសន៍ថៃ អនុញ្ញាតិឱ្យប្តូរប្រថាប់ត្រាឲ្យចូលស្នាក់នៅ៣យប់២ថ្ងៃកន្លងមក ឥឡូវត្រូវបានអនុញ្ញាតិឱ្យស្នាក់នៅចំនួន៧ថ្ងៃ (មួយសប្តាហ៍)វិញហើយ។នេះបើយោងតាមប្រសាសន៍របស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដែលអ្នកសារព័ត៌មានយើងទទួលបាន។

នេះដោយកន្លងមកអាជ្ញាធរខេត្តកម្ពុជាបានជួបប្រជុំពិភាក្សាជាមួយភាពថៃដើម្បីឲ្យប្រជាពលរដ្ឋចូលស្នាក់នៅបានរយៈពេល៧ថ្ងៃ ហើយភាគីថៃបានឆ្លើយតបយល់ព្រមផ្តល់ឱ្យប្រជាពលរដ្ឋខ្មែរស្នាក់នៅបានមួយសប្តាហ៍ដូចលើកមុនវិញ ។

ហើយប្រជាពលរដ្ឋកម្ពុជាដែលចូលប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអាជ្ញាធរថៃបានអនុញ្ញាតិស្នាក់នៅរយៈពេល៧ថ្ងៃដូចមុន ព្រោះប្រទេសកម្ពុជាបរិបទកូវីដ.១៩ ត្រូវបានធូរស្រាលនិងប្រជាពលរដ្ឋកម្ពុជាបានចាក់វាក់សាំងការពារកូវីដ.១៩ រហូតដូសទី៥នេះជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed