ខេត្តក្រចេះ ៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មកែច្នៃឈើទ្រង់ទ្រាយធំមួយកន្លែងគ្មានច្បាប់អនុញ្ញាតស្ថិតនៅភូមិរលួស ឃុំរលួសសែនជ័យស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី២៨ ខែកក្កដាថា ក្នុងប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយសហការមានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ និងកម្លាំងមូលដ្ឋាន កងរាជអាវុហត្ថស្រុកសំបូរ-ស្រុកចិត្របូរី ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទីតាំងបើកសិប្បកម្មឈ្មោះ ឆេង តាំងហេង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។
នៅពេលចុះបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងដូចជាតាបឈូសចំនួន ១គ្រឿង, ម៉ាស៊ីនម៉ាសូត ២៥សេសចំនួន ១គ្រឿង, ម៉ូទ័រឈូសចំនួន ២គ្រឿង, ផ្លែរណាថាសវៀសឈើចំនួន២ និងឈើអារប្រភេទលេខ១ ចំនួន២៣២ដុំ(មិនទាន់វាស់វែង)។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដាថា វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
https://www.rmn.asia