ខេត្តក្រចេះ ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅលើគ្រែពូក ក្នុងបន្ទប់ស្នាក់នៅ នាភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
យោងតាមបណ្តាញសង្គមផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានអោយដឹងថា៖ ក្រោយពីកម្លាំងនគរបាលជំនាញកោសល្យវិច្ច័យ សហការជាមួយនិងគ្រូពេទ្យបាធ្វើការពិនិត្យសាកសពនិងពិនិត្យជុំវិញទីតាំងកន្លែងកើតហេតុយ៉ាងល្អិតល្អន់រួចមកទើបកំណត់បានថា ការស្លាប់នារីរងគ្រោះឈ្មោះ ឃន ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ មានមុខរបរជាអ្នកបកប្រែភាសារចិន គឺពិតជាបានស្លាប់ដោយសារឧប្បត្តិវហេតុឆក់ខ្សែភ្លើងប្រាកដមែន។
នារីរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្នុងក្រុមហ៊ុន (សុឹងយន្តគ័ងយិកខូលអិលធីឌី) រ៉ែមាស ចំណុចអូរត្រូន ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ៕
https://www.rmn.asia