ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំណែកបក្ខពួកម្នាក់ទៀតបានរត់រួចពាក់ព័ន្ធករណីឆក់កាបូប ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧និង ២០ នាទី នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ កង ប៊ុនធឿន ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
ដោយឡែកជនសង្ស័យចំនួន០២នាក់(គេចខ្លួនម្នាក់)៖
១-ឈ្មោះ រ៉ន រ៉ាឌី ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះ សែន ភេទ ប្រុស អាយុ ១៨ឆ្នាំ ទីលំនៅ មិនស្គាល់ (គេចខ្លួន)។
វត្ថុតាងចាប់យក៖ កាបូបស្ពាយ ១ ពណ៌សូកូឡា ម៉ាក LV (របស់រងគ្រោះ) ប្រាក់ដុល្លាចំនួន ២៨ដុល្លារ (របស់ជនរងគ្រោះ) ប្រាក់រៀលចំនួន ២១៥៥០០រៀល (របស់ជនរងគ្រោះ) ទូរសព្ទ័ដៃ ចំនួន២ គ្រឿង (របស់ជនរងគ្រោះ)
១-ម៉ាក IPhone 6 ពណ៍ ទឹកប្រាក់ ០១គ្រឿង។
២-ម៉ាក IPhone 7ពណ៍ ខ្មៅ ០១គ្រឿង។
-ប័ណ្ណចាក់វ៉ាក់សាំង០១នាក់ (របស់ជនរងគ្រោះ)។
-ម៉ូតូ ០១គ្រឿង ម៉ាក Nex ពណ៌ ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1JF-9243 (របស់ជនសង្ស័យ)។
-នាឡិកា smart Watch ០១ គ្រឿង(របស់ជនសង្ស័យ)។
តាមសមត្ថកិច្ចឲ្យដឹងថា៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូម៉ាក សង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ
1ID-7091 មានស្ពាយកាបូប ពណ៌ សូកូឡា ម៉ាក
LV តែម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ចេញពីគីឡូម៉ែត្រលេខ៧ ក្នុងគោលបំណងមកផ្ទះ នៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល លុះពេលជនរងគ្រោះជិះមកដល់ចំនុចផ្លូវជាតិលេខ៥ មុខហាងខារ៉ាអូខេគ្រីស្តាល់ ក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ស្រាប់តែមានជនសង្ស័យចំនួន ០២ នាក់ ខាងលើ បានជិះម៉ូតូម៉ាក និច ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ
1JF-9243 ជិះឌុបគ្នាមកពីទិសខាងត្បូង(ទិសដៅស្របគ្នា)មកធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះ បណ្តាលអោយជនរងគ្រោះដួលម៉ូតូនិងមានរបួសក្បាលចង្គង់ទាំងសងខាង កែងដៃខាងធ្វេងនិងខូចខាតម៉ូតូមួយចំនួន។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះឌុបគ្នាគេចខ្លួន តាមផ្លូវជាតិលេខ៥ ត្រលប់ក្រោយ ឆ្ពោះទៅទិសខាងត្បូងវិញចូល (ភ្នំពេញ) ភ្លាមនោះ ជនរងគ្រោះ បានរាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ពញាឮ ក្នុងខណ:ពេលនោះកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍តាមបណ្តោយផ្លូវជាតិ៥ រហូតឃាត់ខ្លួនជនសង្ស័យបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកព្នៅ រួចហើយកម្លាំងប៉ុស្តិ៍ព្រែកព្នៅបានប្រគល់ជនសង្ស័យមកអោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕
https://www.rmn.asia





