ខេត្តបន្ទាយមានជ័យ : ល្ងាច ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២២នេះ មានពលករខ្មែរ ប្រុស ស្រី ក្មេង សរុបចំនួន ៣៩នាក់ ត្រូវកំលាំងទាហានថៃធ្វើការចាប់ឃាត់ខ្លួន បាន នៅតាមគោលដៅផ្សេងៗគ្នា ពលករទាំងអស់នេះបាន លួចឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសដើម្បីរកការងារធ្វើ ក្នុងខេត្តស្រះកែវ ។
យោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុករបស់ថៃឈ្មោះ ស្រះកែវ-77 ខាងដេត បានធ្វើការចុះផ្សាយថា នៅល្ងាចថ្ងៃទី២៥នេះកម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់ថៃជាច្រើនគោលដៅ ក្នុងភូមិសាស្រ្តខេត្តស្រះកែវ ក្នុងនោះ មានកម្លាំងទាហានប្រាណអង្គភាពទី១២ អង្គភាពទាហានជើងគោកទី១១១ ស្រុកតាព្រះយ៉ា នឹងសមត្ថកិច្ច ទាហានប្រាណអង្គភាពទី១៣ ដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹងទប់ស្កាត់ពលករខ្មែរ លួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ក្នុងបរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្ត ស្រុកអារញ្ញ នឹងស្រុកតាព្រះយ៉ា របស់ខេត្តស្រះកែវ ។

គេហទំពរ័ក្នុងស្រុករបស់ថៃឈ្មោះ ស្រះកែវ-77 ខាងដេត បានធ្វើការចុះផ្សាយបន្តឲ្យដឹងទៀតថា ការទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃនេះ តាមវិធានការ ការពារនឹងគ្រប់គ្រងការរាត្បាតរបស់ជម្ងឺកូវីដ-១៩ រួមទាំងជម្ងឺអុតស្វាផងដែរ។

ពេលដែលសមត្ថកិច្ចថៃកំពុងដើរល្បាតនឹងត្រួតពិនិត្យក្នុងភូមិសាស្រ្តរបស់ខ្លួនទទួលខុសត្រូវនោះ ក៏បានជួបប្រទះឃើញមនុស្សគួរឲ្យសង្ស័យដើរមកតាមច្រករបៀងទើបហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ បានឃើញពលករខ្មែរចំនួន៣៩នាក់ក្នុងនោះមាន ស្រី មានប្រុស និងកូនក្មេងៗទៀតផង។

ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចថៃបានធ្វើការវាស់កំដៅនាំខ្លួនយកទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរទាំងអស់យកទៅ ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត ពិសេសពិនិត្យខ្លាចមានកើត ជម្ងឺកូវីដ.១៩ និង ជម្ងឺអ៊ុតស្វាផងដែរ៕ដោយ:ឧត្តម
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed