ខេត្តបន្ទាយមានជ័យ : នៅក្មេងៗសោះមិនខិតខំរកស៊ីចិញ្ចឹម ឪពុក ម្តាយ បែជាបែកគំនិតនាំគ្នាលក់និងជក់ថ្នាំញៀនយ៉ាងសកម្ម ក្នុងក្រុងសិរីសោភ័ណ ត្រូវកំលាំងអាវុធហត្ថ១ក្រុម ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះឃាត់ខ្លួនបានយុវជនចំនួន៤នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខវត្តកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចុះបង្ក្រាបបាន យុវជនសង្ស័យលួចលក់ និងជក់ថ្នាំញៀននេះ ក្រោយពី ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានយុវជន១ក្រុមកំពុងលួចលក់ និងជក់ថ្នាំញៀននៅចំណុចខាងលើ ក្នុងនោះលោកក៏បានអនុវត្តតាមបទបញ្ជា ពី លោកឧត្តមសេនីយ៍ ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ ទើប
បង្ក្រានបានជនសង្ស័យទាំង៤នាក់នេះ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថាពេលបង្ក្រាបបាននោះកំលាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទទឹកកកចំនួន៤កូនថង់កិប និងសម្ភារ:មួយចំនួន ពី ឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកលក់ថ្នាំញៀន ក្រោយពីកំលាំងអាវុធហត្ថសួចំលើយពី ឈ្មោះឈុន ប៊ុនឈុំរួចមក កំលាំងអាវុធហត្ថបានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្តទៀតនិងដកហូតវត្ថុតាងរួមមានថ្នាំញៀន ២កូនថង់កិបនិង១ថង់ធំ សរុប គ្រឿងញៀម៉្សៅក្រាមពណ៌សចំនួន១កូនថង់ធំនិង៦កូនថង់កិប ស្មើនឹងទម្ងន់៣៦,១៣ក្រាម ម៉ូតូចំនួន២គ្រឿង កាំបិតកែឆ្នៃ១ដើម និងសម្ភារ:មួយចំនួនធំ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា
ជនសង្ស័យ៣នាក់១មានឈ្មោះឈឿនបញ្ញារិទ្ធ ប្រុសអាយុ១៨ឆ្នាំ អ្នកជក់ ២ឈ្មោះឈៀនពិសិដ្ឋ ប្រុសអាយុ១៧ឆ្នាំអ្នកជក់ ៣ឈ្មោះភ័ណចាន់ណារ៉ា ប្រុសអាយុ២៤ឆ្នាំអ្នកជក់និងលក់។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ករណីបង្ក្រាបជនសង្ស័យលួចលក់ និងជក់គ្រឿងញៀនទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីដាក់ទោសទៅតាមច្បាប់៕ដោយ:ឧត្តម
https://www.rmn.asia