ភ្នំពេញ ៖ ជនសង្ស័យម្នាក់និងថ្នាំញៀនជាង ៥២គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការបង្ហាញមុខជាសាធារណៈមុននឹងបញ្ជូនទៅតុលាការក្រោយពេលធ្វើការបង្ក្រាបនាពេលកន្លងមក។
គួររំឭកឡើងថាពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សាន សុទ្ធី.លោក វរសេនីយ៍ឯក មាស ហត.លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅចំណុច មុខបន្ទប់ជួល C04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ និងឆែកឆេរក្នុងបន្ទប់ខាងលើ ដែលជនល្មើសស្នាក់នៅ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យ០១នាក់ ៖
ឈ្មោះ ឆន សុខា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងចាប់យកបាន ៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥២ គ.ក្រ ៦០៨.៤៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕
https://www.rmn.asia