July 23, 2022
(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមានអង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ។តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?»។

ការលើកឡើងនេះគឺ ស្រពេលដែលនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចេញលិខិតកោះហៅ លោក បូរ ប៊ុនថន (ហៅចាន់ថន) នាយប្រតិបត្តិនៃគេហទំព័រ«ដើមរាំង» ឱ្យចូលបំភ្លឺនៅថ្ងៃទី០១.០៨.២០២២ខាងមុខ ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ៖ ញុះញង់ឱ្យមានការរើសអើង។

ជុំវិញលិខិតកោះហៅនេះដែរ លោក ចាន់ ថន បញ្ជាក់ថាៈខ្ញុំកំពុងរៀបចំ”ភស្ថតាងនិងសាក្សី”ដើម្បីប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅក្រសួងពាក់ព័ន្ធ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា.ក្នុងបំណងស្នើសុំមេធាវី សម្ដេចតេជោៈ ការពារក្ដី នឹងសុំកិច្ចអន្តរាគមន៍ លើបណ្ដឹងមួយនេះ។

ដោយផ្អែកថាៈ«ដើមរាំង»ផ្សាយមានប្រភពច្បាស់លាស់”មិនបំពានសិទ្ធអ្នកដទៃ មិនបំភ្លៃការពិត” មិនឡាយហ្វេសប៊ុក ជេរប្រមាថគេឯងនោះឡើយ។
ពោលគឺ«ដើមរាំង»ផ្សាយនៅលើទំព័រព័ត៌មានស្របច្បាប់.គោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈ ច្បាប់ស្ដីពីរបបសារព័ត៌មាន។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ថុន គីមថេង មន្ត្រីនៅនាយកដ្ឋានព័ត៌មានវិទ្យា បានអះអាងថាៈ ដើមចោទនិងជាអ្នកប្ដឹង លោក ចាន់ ថន មកនាយកដ្ឋាននោះ គឺលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត.!។

លោក ចាន់ ថន បណ្ដឹងនេះធ្វើឡើង បន្ទាប់ពីគេហទំព័រ«ដើមរាំង» ចេញផ្សាយ កាលពីថ្ងៃទី០៣.០៧.២០២២ ដែលមានចំណងជើងថាៈ«ធ្លាយៈអំពើពុករលួយធ្ងន់ធ្ងរ ដែលនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត គាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ!»។
ក្នុងខ្លឹមសារនៃអត្ថបទៈនោះ គឺបានដកស្រង់សម្ដីការលើកឡើងពីអ្នកដំណើរ ចេញចូលពីកម្ពុជាទៅវៀតណាម និងពីវៀតណាម មកកម្ពុជា។
ដោយថាៈ ពួកគាត់បានបង់លុយជូនមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាថ្នូរនិង បោះត្រាលើលិខិតឆ្លងដែន{ប៉ាស្ព័រ} ។
ខណៈអ្នកអត់{ប៉ាស្ព័រ} ត្រូវបង់លុយអស់ច្រើនចាប់ ពី៧៥$ ទៅ១០០$ក្នុងម្នាក់ៗ សម្រាប់ការចេញចូលឆ្លងដែនទៅវៀតណាម មួយជើងៗ។

លោក ចាន់ ថន ក៍បានចាត់ទុកៈ ការប្ដឹងរបស់លោកឧត្ដមសេនីយ៍ ខាត់ សារ័ត្ន នៅពេលនេះ គឺជាការអាងអំណាច តួនាទី.បុណ្យស័ក្ដិធំ.ប្ដឹងបំបាក់ស្មារតីអ្នកសារព័ត៌មាន ។
ដែលហ៊ានផ្សាយការពិត លើកយកនូវភាពអសកម្ម ក្នុងការអនុវត្តតួនាទីរបស់ខ្លួន មកបង្ហាញជាសាធារណៈ ក៍ដូចជាការជូនព័ត៌មានទៅថ្នាក់ដឹកនាំ ក្នុងន័យរិៈគន់ដើម្បីស្ថាបនា។
ស្រពេលដែលអ្នកដំណើរ រិៈគន់រឿងមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតប្រព្រឹត្តអំពើពុករលួយ។

លោក ចាន់ ថន អះអាងទៀតថាៈ ក្នុងអត្ថបទនោះ បានព្យាយាមសុំការបកស្រាយពីលោក ប្រាក់ អង្គាវិសាល នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។
តែលោកបដិសេធមិនបកស្រាយ ហើយ ក៍បានព្យាយាមសុំលេខលោក ខាត់ សារ័ត្ន ដើម្បីបំភ្លឺផងដែរ ប៉ុន្តែលោក ប្រាក់ អង្គាវិសាល មិនឱ្យ.!។

ក្នុងនោះ«ដើមរាំង»ក៍បានបញ្ជាក់ដែរថាៈ រឿងរ៉ាវនេះ គ្រាន់តែទទួលព័ត៌មានច្បាស់ការណ៍តែម្ខាងប៉ុណ្ណោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានថាៈ ជាការពិតឬយ៉ាងណានោះទេ.? ។
ហើយ«ដើមរាំង»រង់ចាំបកស្រាយបំភ្លឺ ពីសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយលម្អិតនៅលេខក្រោយទៀត.!។

ប៉ុន្តែរហូតមកទល់និងពេលនេះ មិនមានការបកស្រាយបំភ្លឺពីសាម៉ីខ្លួន ឬចេញលិខិតបដិសេធ ស្នើឱ្យ«ដើមរាំង»ផ្សាយបំភ្លឺឡើងវិញឡើយ.!។

ស្រាប់តែលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត អាងអំណាចតួនាទី.បុណ្យស័ក្ដិធំ.ប្ដឹងលោក ចាន់ ថន ទៅនាយកដ្ឋានព័ត៌មានវិទ្យា រំលងច្បាប់ស្ដីពីរបបសាព័ត៌មាន..!។

បើតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ១០ បានចែងថា៖ ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌‌មានណាមួយដែលមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួនមានសិទិ្ធទាមទារអោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថៃ្ង(៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬឆ្លើយតប។

ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈគ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិតក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះគឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។

បើតុលាការរកឃើញថាៈ ការផ្សាយណា មានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីតុលាការ អាចបង្គាប់អោយសារព័ត៌‌មាននោះ :
-ចុះផ្សាយនូវការកែតម្រូវឬ សងជម្ងឺចិត្ត។
-ឬចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង។

អត្ថបទកែតម្រូវដែលអ្នកសារព័ត៌‌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និងអត្ថបទដែលបានចាត់ទុកថា ជាអត្ថបទ ធ្វើអោយខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះតុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល(១.០០០.០០០រៀល) ទៅ ប្រាំ លាន រៀល (៥.០០០.០០០រៀល) ទៀតក៏បាន។

ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកនែ្លងទាំងឡាយដែលតុលាការនឹងបញ្ជាក់ ។
ដោយឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌‌មានមួយ ឬច្រើន និងឱ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត។

សូមរំលឹកថាៈ ក្នុងរយៈពេលចុងក្រោយថ្មីៗនេះអ្នកកាសែត និងចាងហ្វាងកាសែតជាច្រើនរូប ក្នុងនោះក៍មានលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក៍ត្រូវរងបណ្ដឹង និងកោះហៅពីអង្គភាព និងគណៈកម្មការចំណុះឱ្យស្ថាប័នរដ្ឋ ក្រោយការផ្សាយរបស់អង្គភាពសារព័ត៌មាន។

សកម្មភាពនេះសបញ្ជាក់ឱ្យឃើញថាៈដើមចោទៈ មើលរំលងមាត្រា ១០នៃច្បាប់ស្ដីពីរបបសារព័ត៌មាន៕ដើមរាំង
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed