ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៌របស់សមត្ថកិច្ចបានឲ្យដឹងថាសត្វគោចំនួន០៤ក្បាលបានងាប់ ដោយបាតុភូតធម្មជាតិ រន្ទះបាញ់ កាលពី រសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២២ នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា បាតុភូតនេះ បានកើតឡើង បន្ទាប់ពីមានភ្លៀងលាយឡំជាមួយនឹងខ្យល់ និងមានរន្ទះបាញ់មួយករណីនៅចំណុចភូមិខាងលើ។ម្ចាស់គោឈ្មោះឆែម ប្រុក ភេទប្រុស អាយុ៧២ឆ្នាំបានរងគ្រោះដោយសារសត្វគោងាប់ចំនួន០៤ក្បាល។

សូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានសត្វគោ ក្របី ដែលយកទៅឃ្វាលនៅតាមវាលស្រែ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតធម្មជាតិកើតឡើង ដែលបង្កឱ្យមានរន្ទះធ្វើប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាដើម៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed