ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នំា២០២២នេះ ប្រជាពលរដ្ឋចំនួន ២៦១គ្រួសាររស់នៅសំណង់មិនរៀបរយ នៅខណ្ឌឬស្សីកែវ ធ្វើការតវ៉ា សុំឱ្យអាជ្ញាធរផ្ដល់សំណងដល់ពួកគេ ខណៈអាជ្ញាធរបានចុះរុះរើសំណង់ពួកគាត់។
ការតវ៉ាធ្វើឡើងនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណៈអាជ្ញាធរអះអាងថា សំណង់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេជាកម្មសិទ្ធិរបស់រដ្ឋ។

ប្រជាពលរដ្ឋនិយាយថា ពួកគាត់រស់នៅសំណង់មិនរៀបរយ និងនៅលើដីរដ្ឋដីច្រាំងទន្លេ តាំងពីឆ្នាំ១៩៨០មកម្លេះ ហើយទទូចសុំការដោះស្រាយឱ្យបានសមរម្យពីអាជ្ញាធរ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed