ភ្នំពេញ ÷ ទោះបីអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធទីតាំងល្បែងល្បែងសុីសងជល់មាន់ អាប៉ោង online និងឆ្នោតឡូតូ ខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពពាក់ពពូន តាមបណ្តោយផ្លូវ១៣២កែងផ្លូវសហព័ន្ធ ស្ថិតនៅភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានក្នុងការបង្ក្រាបនោះឡើយ!ឬមួយជាឆ្នាំងបាយរបស់ខ្លួនទេដឹង?

បើយោងតាមប្រជាពលរដ្ឋរស់នៅភូមិ១០ បានរាយការណ៍មកថា÷ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ នៅតែបន្តបក្សពួកមកជួបជុំ!បើកលេងបានយ៉ាងរំភើយ! មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក ណាហ៊ានចុះមកធ្វើការទប់ស្កាត់ឬមួយចាត់វិធានការបង្ក្រាបឡើយ!ឬមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានទទួលផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងខុសច្បាប់មួយនេះហើយទេដឹង!បានម្ចាស់ទីតាំងនេះហ៊ានបោះពាក្យសម្តីថាឲ្យទៅប្តឹងអ្នកណាក៏ប្ដឹងទៅ កន្លែងបើកល្បែងស៊ីសងនេះត្រូវច្បាប់ គេមិនខ្លាចឡើយ ដោយសារគេបានរត់ការពីក្រោមទៅដល់ថ្នាក់លើរួចអស់ហើយដែរ ទើបគេហ៊ានបើកលេងបានដោយសេរី។

ប្រភពដដែលពីប្រជាពលរដ្ឋកំពុងនាំគ្នារិះគន់ថាល្បែងនេះហើយដែលធ្វើឲ្យប្ដីឬកូនៗពួកគាត់ បោះបង់ការងារគិតតែល្បែងមួយមុខមិនគិតអ្វីទាំងអស់ ជាក់ស្ដែងមិនថាម៉ូតូ.ឡាន នោះទេ!សូម្បីទ្រព្យសម្បត្តិនៅក្នុងផ្ទះមានបន្តិចបន្តួចក៍យកទៅលេងអស់គ្មានសល់ សព្វថ្ងៃនេះពួកគាត់នាំគ្នាព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។អង្គភាពសារព័ត៌មានបានទាក់ទងទៅលោក លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដើម្បីរាយការណ៍ជូន ទីតាំងខាងលើ តែទូរស័ព្ទរបស់លោកពុំអាចទាក់ទងបានឡើយ ។

ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានបានធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កំកម្លាំងជំនាញចុះបង្រ្កាប!ទីតាំងល្បែងជល់មាន់ អាប៉ោង online និងឆ្នោតឡូតូ (ម្ចាស់អះអាងថាស្របច្បាប់ ) មួយកន្លែង កំពុងដំណើរការបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕

ក្រុមការងារអ្នកសារព័ត៌មាន Raksmey News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
https://www.rmn.asia
ទូរសព្ទទំនាក់ទំនង : 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed