ខេត្តបន្ទាយមានជ័យ : ព្រឹកថ្ងៃសៅរ៍ទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី រួមដំណើរដោយលោកយ៉ាង គឹមហ៊ុយ ឯកឧត្តមប៉ាន់ ខែមវឌ្ឍនា លោកគង់ បញ្ញារិទ្ធិ និងក្រុមការងាអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឈុន ប៊ុនថា លោកអ៊ិន ផាត និងក្រុមការងារឃុំអូរបីជាន់ដឹកនាំដោយលោកតុល សារិនមេឃុំ បានចុះពិនិត្យផ្ទាល់នូវការដ្ឋានសាងសង់ផ្លូវនិងប្រឡាយសងខាងផ្លូវ ព្រមទាំងកំណត់ទីតាំងពុះឡូតិ៍កំណត់ក្បាលដីដើម្បីឈានទៅដល់ការចាប់ឆ្នោតយកក្បាលដី បន្ទាប់ពីដោះបញ្ចប់វិវាទរ៉ាំរ៉ៃ។
សូមបញ្ជាក់ថាវិវាទរ៉ាំរ៉ៃជាច្រើនឆ្នាំនៅភូមិទំនប់ដាច់ឃុំអូរបីជាន់ស្រុកអូជ្រៅដែលមានប្រជាពលរដ្ឋជាង៣០០គ្រួសារ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីចាត់អោយឯកឧត្តមប៉ាន់ខែម ប៊ុនថនដឹកនាំក្រុមការងារខុទ្ទកាល័យសម្តេចតេជោសហការណ៍ជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យចុះដោះស្រាយបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២កន្លងទៅ ហើយមកដល់ពេលនេះការស្ថាបនាផ្លូវប្រឡាយនិងការកំណត់លេខឡូតិ៍ដំណើរការបាន៦០%ហើយ ទោះជានេះជារដូវវស្សាភ្លៀងធ្លាក់យ៉ាងណាក៏ក្រុមការងារបន្តកិច្ចការមិនបង្អង់ឡើយ ៕
https://www.rmn.asia