ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅ វេលា ម៉ោង ២០:២០នាទី យប់ នេះ មានករណីធ្វើអត្តឃាត ដោយចងកសម្លាប់ ខ្លួន បានកើតឡើង នៅក្នុងបន្ទប់ទឹកនៃ បន្ទប់លេខ ០៥ ជាន់ទី៣ អគារដើមស្រល់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ត្រីដែលចង់ក (សាកសព)មានឈ្មោះLE THIHAU ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ B8296202 បានយកខ្សែភ្លើងព័ណ៌ខ្មៅ ចងកភ្ជាប់និង ដែកព្យួរខោអាវ ក្នុងបន្ទប់ទឹកបណ្តាល ឲ្យស្លាប់ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងបង្កើតគណៈកម្មការ ត្រួតពិនិត្យ សាកសព ដើម្បីបំពេញតាម និតិវិធីច្បាប់ ៕ដោយ:បរិសុទ្ធ
https://www.rmn.asia