ខេត្តបន្ទាយមានជ័យ : ក្រុងប៉ោយប៉ែតកាលថ្ងៃសុក្រ ១០ កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ អគ្គីភ័យនេះបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ នៅចំណុចទល់មុខបេនឡានក្រុង ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នអាជ្ញាធរគ្រប់គ្រងសភាពការណ៍អន្តារាគមន៍ពន្លត់បានរួចរាល់ហើយ សុំបញ្ជាក់ផងដែរថាការដឹកនាំកម្លាំងអន្តរាគមន៍ចុះទៅជួយពន្លត់អគ្គីភ័យ ដឹកនាំផ្ទាល់ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ហើយឯកឧត្តមអភិបាលខេត្តបានចូលរួមក្នុងការសូមចូលរួមសោកស្តាយចំពោះការបាត់បង់ ខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ៕ដោយ:បរិសុទ្ធ
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed